CamNews

ទេសចរណ៍ 

ឧទ្យាន Oulanka នារដូវ ស្លឹកឈើជ្រុះប្រទេស ហ្វាំងឡង់


ថ្ងៃនេះគេហទំព័រយើងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាមកលេងឧទ្យាន Oulanka   នារដូវស្លឹក
ឈើជ្រុះប្រទេស ហ្វាំងឡង់ ដែលមានទេសភាពដ៏អស្ចារ្យ។

បើក្រឡេកមើលពីផ្លូវលំមួយនៅទីខ្ពស់ ក្បែរតំបន់ Kuusamo នៃខេត្ត Lapland គេនឹងឃើញ
នូវទិដ្ឋភាពនៃឧទ្យាន  ដែលពោរពេញទៅដោយ    ដើមស្រល់    ពណ៌ក្រហមមាសដ៏ស្រស់
ត្រកាលគួរឲ្យចង់គយគន់។      វាយោនារដូវស្លឹកឈើលាស់    ​​​ពិតជាធើ្វផ្តលនូវខ្យល់ដង្ហើម
បរិសុទ្ធជាមួយនឹងអាកាសដ៏ត្រជាក់។   អ្នកក៏អាចឃើញនូវ    សត្វឥន្ទ្រីរមាសហោះហើរលើ
វេហា  ជាមួយនឹងសំរែកគងរំពងហើរកាត់ផ្ទៃទឹកនៃទន្លេ Oulankajoki ឆ្លុះចាំងពន្លឺព្រះអាទិត្យ
ពេលព្រឹកព្រលឹម។ ទន្លេនេះខណ្ឌចែកព្រំប្រទល់ខេត្ត Lapland ជាមួយនឹងប្រទេស រូស៊ី។

បើសិនជាអ្នកទេសចរទាំងឡាយចង់កំសាន្តមើលទេសភាពនារដូវស្លឹកឈើជ្រុះ ការទស្សនា
ឧទ្យាន Oulanka ពិតជាមិនខុសបំណងឡើយ៕

ដោយ៖ រិនដូ

ប្រភព៖ bbc


Tags: