CamNews

ផលិតផលថ្មី 

ឧបករណ៍ស្តាប់តន្ត្រី Neptune សំរាប់អ្នកចូលចិត្ត ហែលទឹក

ឧប​ករណ៍ស្តាប់តន្រ្តីមួយ មានសមត្ថភាព ត្រាំក្នុងទឹកជម្រៅ ៣ ម៉ែត្រ មានមេម៉ូរីក្នុងទំហំ 4 GB
និងបំពាក់នូវ Application បច្ចេកវិទ្យាសម្លេង Bone Conduction។

Neptune គឺជាម៉ូដែលឧបករណ៍ស្តាប់តន្ត្រីប្រើក្នុងទឹកបាន ជំនាន់ថ្មីបំផុតរបស់ Finis (ក្រុមហ៊ុន
ជំនាញខាងផលិត បណ្តាផលិតផលបច្ចេកវិទ្យា បំពេញតម្រូវការសំរាប់ការហែលទឹក ដ៏ល្បី
ឈ្មោះ របស់អាមេរិច។ បើប្រៀបជាមួយ Version ឧប​ករណ៍ស្តាប់តន្ត្រី SwiMP3 ដែលធ្លាប់បាន
ក្រុមហ៊ុន បង្ហាញណែនាំកាលពី ៥ឆ្នាំមុន Neptune ក៏មានការរចនាម៉ូតពីរពណ៌(លឿង និង ខ្មៅ)
បែបកីឡា ប៉ុន្តែស្អាតជាង Version មុននោះ។

Neptune support បណ្តា File ចម្រៀងដូចជា MP3, AAC និង WMA។ ថ្មរបស់វាអាចប្រើបាន ៨
ម៉ោងជាប់គ្នា រាល់ពេលសាកពេញម្តង។ បច្ចុប្ប Neptune ត្រូវបានដាក់លក់ក្នុងតំលៃប្រហែល
១៥៩.៩៩ ដុល្លារ នៅអាមេរិច៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Neptune player enjoy swimming hightech new product