CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ច រឹបអូសសារធាតុគីមី ជាង ៦០ តោន នៅក្នុងឃ្លាំង នៅចោមចៅ

ភ្នំពេញ ៖ ក្នុងប្រតិបត្ដិការ ចុះឆែកឆេរ ឃ្លាំងដែលស្ថិតនៅភូមិព្រៃកោង សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ នា រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៣ នេះ សមត្ថកិច្ចបានរកឃើញ
និងរឹបអូសសារ ធាតុគីមីជាង ៦០តោន ។

មន្ដ្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋ កិច្ចក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រតិបត្ដិ ការចុះ
ឆែកឆេរ ឃ្លាំងខាងលើនេះ ដែលដឹកនាំដោយព្រះរាជអាជ្ញារង គឺ ប៊ុណ្ណារ៉ា និងដឹកនាំបញ្ជា
ផ្ទាល់ ពីសំណាក់ លោកឧត្ដមសេនីយ៍ ជា សុម៉េតធី ប្រធាន នាយកដ្ឋាន ប្រឆាំងបទល្មើស
សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សមត្ថកិច្ចបានរឹបអូសសារ ធាតុគីមីជាង ៦០តោន ស្មើនឹង ២០មុខ
ព្រមទាំងឃាត់ខ្លួនជនជាតិចិន ៥នាក់ ក្នុង នោះស្រីម្នាក់ ។ មន្ដ្រីនគរបាលបានឱ្យដឹង ទៀតថា
ក្នុងចំណោមសារធាតុគីមី ២០ មុខ ខាងលើនេះ ក្នុងនោះ ៤មុខ អាចជាសារ ធាតុគីមីផលិត
ចេញជាថ្នាំញៀនបាន ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល