ជ្រលងភ្នំ Jiuzhaigou គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត សម្បូរទៅដោយទេសភាព
ដ៏ស្រស់ត្រកាល និង ខ្យល់អាកាសបរិសុទ្ធ ដែលមានទីតាំងស្ថិតនៅស្រុក Nanping ចម្ងាយ
៤៥០គ.ម នៃភាគខាងជើងទីក្រុង Chengdu ប្រទេសចិន។
គេដាក់ឈ្មោះតំបន់នេះថា ជាជ្រលងភ្នំ Jiuzhaigou ដោយសារតែ អ្នកភូមិជនជាតិដើមទីបេ ៩
ភូមិ ដែលរស់នៅតំបន់នោះ មុនគេ។ ហើយតំបន់នេះ ត្រូវបានអ្នកភូមិចាត់ទុកថា ជាភ្នំមួយដ៏
សាកសិទ្ធិ ដែលអ្នកទីបេទាំងអស់គោរព និង យកទឹកនៅតំបន់នោះ ធ្វើជាទឹកពិសិដ្ឋ។
ជ្រលងភ្នំ Jiuzhaigou ជាកន្លែងកំសាន្តធម្មជាតិមួយ ពោរពេញដោយ ទិដ្ឋភាព ដ៏ស្រស់ស្អាត
បំផុត ជាមួយនឹងទឹកបឹងពណ៌បៃតង ដ៏ចម្លែក ថ្លាដូចកញ្ចក់ ដែលត្រូវបានអង្គការ UNESCO
ទទួលស្គាល់ និង ដាក់នៅក្នុងបញ្ជីទ្រព្យសម្បត្តិបេតិកភណ្ឌពិលោក៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ globalgrasshopper