CamNews

កុំព្យូទ័រ 

MacBook Pro ថ្មីនឹងមាន camera Full HD

Ming-Chi Kuo, អ្នកវិភាគម្នាក់របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ KGI Securities បានឲ្យដឹងថា
Apple នឹងធ្វើការផ្លាស់ប្តូរ Hardware នៅលើគំរូ Laptop ពីរគឺ MacBook Pro និង Air ដែល
ជិតបានធ្វើការបង្ហាញខ្លួន។ ក្នុងនោះ បណ្តាគំរូ MacBook Pro នឹងអាប់ឌេតទៅលើ កាមេរ៉ា
រីឯ Air គឺ microphone ។

MacBook Pro និង Air ថ្មីនឹងត្រូវបានបំពាក់ CPU Haswell ថ្មីបំផុតរបស់ Intel។ ក្នុងនោះ
MacBook Pro នឹងត្រូវបានឡើងស៊េរី camera FaceTime ពី HD ឡើងទៅ Full HD ដែល
ធ្វើឲ្យប្រសើរឡើងនូវគុណភាពការ Call Video នៅលើអេក្រង់ Retina។ ចំពោះ MacBook
Air ត្រូវបានគេសន្និដ្ឋានថា នឹងប្រើប្រាស់បច្ចេកវិទ្យា microphone ដូចមាននៅលើ MacBook
Pro Retina ដែលធ្វើឲ្យវាស្រូប ទទួលសម្លែងបានច្បាស់ ក្នុងរយះចម្ងាយឆ្ងាយជាងមុន។

តាមប្រភពពី Cnet ជាមួយនឹង chip Haswell ថ្មី សន្យាថានឹងផ្តល់មកនូវការរចនាម៉ូតស្តើងជាង
មុន និងថ្មប្រើបានយូរជាងមុន ដល់ទៅ 50%។ បណ្តាគំរូ MacBook Pro ជាមួយអេក្រង់ធម្មតា
ប្រហែលជានឹងឈប់ផលិតថ្មី ក្នុងពេលឆាប់ៗនេះ។ កត្តានេះ បានធ្វើឲ្យមានការព្រួយបារម្ភ
ច្រើន ដោយសារតែ តំលៃលក់របស់ MacBook Pro Retina បច្ចុប្បន្ននៅមានកំរិតថ្លៃ ដែល
មនុស្សធម្មតា ជាពិសេស សិស្ស និស្សិត និងបុគ្គលិកធ្វើការ ដែលមានប្រាក់ចំណូលនៅទាប
មិនទាន់មានលទ្ធភាព ទិញប្រើប្រាស់បាន។

បច្ចុប្បន្ន Apple នៅមិនទាន់បង្ហើបឲ្យដឹងព័ត៌មានអ្វីទាំងអស់ ស្តីពីផលិតផលថ្មីទាំងពីរនេះទេ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: New MacBook Pro Full HD camera apple laptop hightech