CamNews

ជីវិត និងការងារ 

អង្គរក្សនារីចិននឹងធ្វើជាផ្ទាំងស៊ីប ការពារមនុស្សសំខាន់

ពីមួយថ្ងៃទៅមួយថ្ងៃ នៅប្រទេសចិនទាំងមូល ចំនួនអ្នកមាន សេដ្ឋី និងមហាសេដ្ឋី បាន និងកំពុង
កើនឡើងជាលំដាប់ ហើយពួកគេទាំងនោះ ភាគច្រើនក៏ត្រូវការអ្នកការពារ មិនថាប្រុស ឬស្រី។
ដូច្នេះ យោងតាមតម្រូវនេះ ក្លឹបអង្គរក្សជាច្រើនក៏បានកើតឡើង ក្នុងនោះ នារីមួយចំនួន ក៏បានចាប់
អារម្មណ៍ទៅលើការងារមួយនេះ។

បើទោះជាបានដឹងថា ការធ្វើជាអង្គរក្ស គឺមានន័យស្មើនឹងការយកជីវិតទៅប្ដូរយកប្រាក់ខែ ប៉ុន្ដែ
មាននារីវ័យក្មេងមិនតិចនោះទេ ចង់ក្លាយជាអង្គរក្សនារី។ ដើម្បីបានក្លាយជាអង្គរក្សនារីអាជីព 
នារីវ័យក្មេងទាំងនោះ ត្រូវធ្វើការហ្វឹកហាត់យ៉ាងខ្លាំងក្លាបំផុត។ ក្នុងចំណោមមេរៀន ពួកនាងត្រូវ
គ្រូបង្វឹក បណ្ដុះគំនិតក្លាហានបំផុត នោះគឺការធ្វើជាផ្ទាំងស៊ីបដើម្បីការពារម្ចាស់របស់ខ្លួន។



បណ្ដារូបថតទាំងនេះ ត្រូវបានថតនៅក្នុងសាលាបណ្ដុះបណ្ដាលអង្គរក្សមួយ នៅជាយក្រុងប៉េកាំង
ប្រទេសចិន។ ក្នុងរូបនេះ ៖ នារីម្នាក់ មានឈ្មោះថា Xu Si មកពីក្រុង Wuhan កំពុងហាត់ទាត់ ដោយ
បញ្ចេញទម្ងន់ មិនចាញ់បុរសប៉ុន្មាន។

 
ក្រុមអនាគតអង្គរក្ស តែងជួយគ្នាទៅវិញទៅមក ក្នុងការហ្វឹកហាត់ប្រចាំថ្ងៃ។

 
ក្នុងចំណោមមេរៀនដែលប្រើកម្លាំងខ្លាំងបំផុតរបស់ក្រុមអង្គរក្សនារី គឺការតោងឡើងតាមបង្គោល
ឈើទទឹង។

 
ក្រុមអង្គរក្ស ត្រូវបានហ្វឹកហាត់ការបាញ់កាំភ្លើង យ៉ាងស្ទាត់ជំនាញ។

 
ក្នុងករណីពិសេស ពួកនាងនឹងធ្វើជាផ្ទាំងស៊ីបការពារមនុស្សសំខាន់។

 
ពួកគេទាំងអស់គ្នា សុទ្ធតែត្រូវហ្វឹកហាត់នូវមេរៀនដ៏លំបាកៗបំផុត។

 
ពេលវេលាដែលពួកនារីអង្គរក្ស ក្លាយជាមនុស្សស្រីទន់ភ្លន់។

 
ក្រៅពីម៉ោងរៀន ពួកនាងក៏ចូលចិត្តហាត់នៅផ្ទះ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ស៊ីឈ្នួល​ពពោះ ៖ មុខរបរ​កាក់កប នៅ​ឥណ្ឌា

ស្អាត​ខុស​ធម្មជាតិ ជា​រឿង​ខុសច្បាប់ នៅ​កូរ៉េខាងជើង

ក្លាយជាអ្នកមាន ដោយសារបង្ហោះវីដេអូ នៅលើ YouTube



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SH


Tags: Chinese Female bodyguard training