១. សាលវិហារ, រដ្ឋ សាន់ហ្វ្រាន់ស៊ីស្កូ (Grace Cathedral)
គឺជាវិហារខាងសាសនាគ្រឹស្តដែលមានទីតាំងនៅលើកូនភ្នំ Nob, រដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ។
វិហារនេះក្រៅពីជាទីតាំងសំរាប់គ្រឹស្តសាសនិកជនហើយ វាក៏ជាទីតាំងដ៏ល្អសំរាប់ទស្សនា
នូវទេសភាពដ៏ស្រស់ត្រកាលរបស់ឆ្នេរសមុទ្រ សាន់ហ្វ្រាន់ស៊ីស្កូផងដែរ។ អាគារវិហារនេះ
គឺជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យដែលបានសាងសង់ឡើងដោយជនជាតិបារាំងម្នាក់ឈ្មោះ
Chartres Cathedral។
២. ប្រាសាទ ប្យូដូអ៊ីន, (Byodo-In Temple)
ប្រាសាទនេះមានទីតាំងនៅលើកោះ អូហាយូ
(O'ahu) របស់សហរដ្ឋអាមេរិច។ ប្រាសាទ
នេះចម្លងមកពីប្រាសាទសាសនាព្រះពុទ្ធមួយដែលមានអាយុ ៩០០ឆ្នាំរបស់ជប៉ុន។
នៅខាងក្នុងប្រាសាទនេះមានចំលាក់ ព្រះបាតរបស់ព្រះពុទ្ធចំនួន៩ ដែលមានប្រវែង៣
មែត្រ។ នៅជុំវិញប្រាសាទមានបឹងមួយដែលមានទំហំ ៨០០០មែត្រការេ។
ប្រាសាទនេះត្រូវបានប្រើប្រាស់ និងទស្សនាដោយភ្ញៀវទេសចរណ៍ជាច្រើនពាន់នាក់នៅ
ជុំវិញពិភពលោក។ ក្រៅពីជាទីសក្ការះ ប្រាសាទនេះក៏ត្រូវបានគេប្រើប្រាស់សំរាប់ពិពីអា
ពាហ៍ពិពាហ៍និងកិច្ចជំនួបសំខាន់ៗផងដែរ។
៣. ទីក្រុងបុរាណ Tulum,
គឺជាទីក្រុងបុរាណមួយដែលមានទីតាំងនៅក្នុងប្រទេស ម៉ិចស៊ិចកូ ដែលបានសាងសង់
ឡើងដោយជនជាតិ មាយ៉ាន់
(Mayan) បុរាណ ក្នុងសតវត្សទី១៣ និងទី១៥។ សាងសង់
ឡើងនៅលើចំណោតមួយដែលមានកំពស់ ១២មែត្រ តាមបណ្តោយឆ្នេរសមុទ្រ ខារីប៊ីន
(Caribbean) វាគឺជាទីតាំងដែលមានសម្រស់ស្រស់ស្អាតបំផុតជាមួយនិងភ្ញៀវទេសចរណ៍
ទៅទស្សនាមិនចេះដាច់ជារៀងរាល់ថ្ងៃ។
៤. សំណង់ Sainte-Anne-de-Beaupr�
មានទីតាំងនៅតាមដងទន្លេ Saint Lawrence River ទីក្រុង កេប៊ិច ប្រទេសកាណាដា។
អាគារនេះមានមណ្តោយ ១០៥មែត្រ, ទទឹង ៤៨មែត្រ និងកំពស់ ៩១មែត្រ។
អាគារនេះជាព្រះវិហារសាសនា កាតូលិក របស់ រូមាំងចាប់តាំងពីឆ្នាំ ១៦៥៨ ដែល
បច្ចុប្បន្ននេះវិហារនេះបានទទួលអ្នកធម្មយាត្រាពាក់កណ្តាលលាននាក់ជារៀងរាល់ឆ្នាំ។
៥. ព្រះវិហារ Old Ship
ព្រះវិហារ Old Ship សាងសង់ឡើងបំរើអោយសាសនាគ្រឹស្តចាប់តាំងពីឆ្នាំ ១៦៨១ នៅ
ក្នុងទីក្រុង Massachusetts រដ្ឋ Boston របស់សហរដ្ឋអាមេរិក។ បើតាមកាសែត New York
Time ព្រះវិហារនេះគឺជាវិហារសាសនាគ្រឹស្តចំណាស់ជាងគេនៅក្នុងទ្វីប អាមេរិកខាងជើង។
៦. ព្រះវិហារឈើឆ្កាងដ៏ស័ក្តិសិទ្ធ (
The Chapel of the Holy Cross)
មានទីតាំងនៅក្នុងរដ្ឋ Arizona របស់សហរដ្ឋអាមេរិក, ដែលដឹកនាំការសាងសង់ដោយ
លោក Fred Courkos ដែលប្រើប្រាស់ពេលវេលាចំនួន ១៨ខែនិងទឹកប្រាក់ចំនួន ៣០០,
០០០ ដុល្លាអាមេរិក។ ព្រះវិហារនេះបានសាងសង់រួចរាល់នៅក្នុងឆ្នាំ១៩៥៦។
៧. ព្រះវិហារធុងឈើ
ឈ្មោះថាព្រះវិហារឈើត្រូវបានដាក់ដោយសារតែព្រះវិហារនេះសាងសង់ឡើងដោយ
ប្រើប្រាស់ឈើសុទ្ធសាត ហើយក៏បានទទួលនូវរង្វាន់កត្តិយសស្តីអំពីអាគារ និងធម្មជាតិ។
ព្រះវិហារនេះមានទីតាំងនៅក្នុងរដ្ឋ Arkansas សហរដ្ឋអាមេរិក។
៨. ទីក្រុង Higuey
ទីក្រុងនេះត្រូវបានចាប់បដិសន្ធិនៅក្នុងឆ្នាំ ១៥០៣ ដែលមានទីតាំងនៅក្នុងភាគខាងកើត
ខេត្ត la Altagracia, សាធារណៈរដ្ឋ Dominican។
,
៩. ភ្នំ សាស្តា (Shasta)
ភ្នំនេះមានអាយុកាល ៥៩៣,០០០ឆ្នាំមកហើយ, មានកំពស់ ៤,៣២២មែត្រ ស្ថិតនៅក្នុង
រដ្ឋ California របស់សហរដ្ឋអាមេរិក។ ភ្នំ សាស្តា នេះក៏មានឈ្មោះមួយទៀតថា ភ្នំស។
១០. Beth Sholom
មានទីតាំងនៅក្នុងរដ្ឋ Pennsylvania របស់សហរដ្ឋអាមេរិក គឺជាអាគារដែលត្រូវបានអភិរក្ស ដោយរដ្ឋាភិបាលអាមេរិក។ អាគារនេះសាងសង់ឡើងដោយលោក Frank Lioyd Wright
ដែលបានសាងសង់រួចរាល់នៅក្នុងឆ្នាំ ១៩៥៣។