CamNews

តន្រ្តី 

អតីត​បវរ​កញ្ញា​បារាំង​ នាង​ម៉ា​លី​កា​ &

៥សប្តាហ៍​ បន្ទាប់​ពី​ផ្ទេរ​មកុដ​បវរ​កញ្ញា​បារាំង​ឱ្យ​ដល់​នាង BRESTOISE LAURY THILLEMAN នាង​ម៉ា​លីកា​ មេ​ណាដ អាយុ​២០​ឆ្នាំ​ ដែល​ជាប់​ជា​បវរ​កញ្ញា​បារាំង​២០១០ កាល​ពី​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​២០០៩ បាន​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​ទូរ​ទស្សន៍​ម្តង​។ នាង​ម៉ា​លី​កា​ មេ​ណាដ​ នឹង​ធ្វើ​ជា​ពិធី​ការិនី​នៃ​កម្ម​វិធី​ «ប៉ា​រីស​យល់​ពី​អ្វី​ទាំង​អស់​» ជា​កម្ម​វិធី​ផ្សាយ​រៀង​រាល់​ព្រឹក​ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​១០ និង​៥០​នាទី​ តាម​ទូរ​ទស្សន៍​តំបន់​ «FRANCE-3 ILE-DE FRANCE»។ ការ​ជួប​នាង​ដំបូង​តាម​កម្ម​វិធី​ទូរ​ទស្សន៍​នេះ​ គឺ​ការ​ចាក់​ផ្សាយ​នា​ថ្ងៃ​ទី​២៧​ កុម្ភៈ​ ឆ្នាំ​២០១១​។#បវរ​កញ្ញា​បារាំង​ឆ្នាំ​២០១០​រូប​នេះ​តែង​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នក​កាសែត​។ នាង​និយាយ​ថា ខ្ញុំ​ស្រឡាញ់​កម្ម​វិធី​​ទូរ​ទស្សន៍​នេះ​ ហើយ​សំរាប់​កាសែត​សរ​សេរ​ខ្ញុំ​ក៏​ចង់​សរ​សេរ​ខ្លាំង​ដែរ​។ កាល​ពី​ឆ្នាំ​ទៅ​មិញ ខ្ញុំ​មាន​បទ​ពិសោធន៍​មួយ​ចំនួន​ហើយ៕

Tags: