CamNews

ការប្រកួតប៉ារ៉ាឡាំពិក ២០១២ ត្រូវបានបញ្ចប់ ជាមួយនឹងអំណរដ៏ធំធែង

 
អង់គ្លេស៖ តាមកាអោយដឹងពីសារពត៌មាន BBC កាលពីចុងពីសប្ដាហ៍នេះ បានអោយ
ដឹងថា ក្រោយពីការបញ្ចប់ការប្រកួតប៉ារ៉ាឡាំពិក ឆ្នាំ២០១២ រូចមក គណៈកម្មធិការរៀបចំ
ការប្រកួតកីឡា ប្រចាំនៅប្រទេសអង់គ្លេស ក៏បានធ្វើកម្មវីធីអបអរសាទរ ដ៏ធំមួយក្នុងការ
បិទព្រឹត្ដិការណ៏នេះ។


គួរបញ្ចាក់ផងដែរថា ព្រឹត្ដិការណ៍នៃការបិទការប្រកួត ដ៏អស្ចារ្យនេះ ត្រូវបានគេប្រារព្ធឡើង
នៅវេលាម៉ោង 20: 30 នាទី​យប់ ជាមួយនឹងភ្លើងដែលភ្លឺអញ្ចាច ដែលនេះត្រូវបានគេចាត់
ទុកថា វាជាទំនៀមទំលាប់ដ៏ល្អនៃចក្រភពអង់គ្លេសផងដែរ។ លើសពីនេះ គឺចំនួនកីឡារ ៤,
២០០នាក់ បានមកអង្គុយនៅមុខឆាកតែម្ដង។ ក្រៅអំពីកីឡាករ គេក៏ឃើញមានភ្ងៀវចូលទស្ស
នា រាប់ពាន់នាក់ទៀតផងដែរ។


លោក Philip Craven ជាប្រធានគណៈធិការ Paralympic អន្ដរជាតិ បានមានប្រសាសន៍ក្នុង
ការបិទ ការប្រកួតនេះថា ប្រទេសដែលធ្វើបានល្អក្នុងការប្រកួត គឺប្រទេសចិន ខណៈដែល
ប្រទេសអង់គ្លេស ទទូលបានលេខ ៣ ដេញពីក្រោយប្រទេសរុស្ស៊ី ដែលជាប្រទេសទទូល
បានលេខ ២ ។

លោក Craven បានបន្ដថា​​ ការឈ្នះចាញ់ពេលនេះ គឺមិនសំខាន់ប៉ុន្មានទេ ការដែលសំខាន់ គឺ
ការជួបជុំគ្នា ក៏ដូចជាការចងសាមគ្គីភាព នៃប្រជាជនទាំងអស់លោកពិភពលោកទាំងមូល
ដែលបានមកចូលរូមនៅទីនេះ៕

 

ដោយ៖ នារី
ប្រភព៖ bbc


Tags: sport England Paralympic Games