CamNews

ទេសចរណ៍ 

ទេសចរណ៍៖ សេវាកម្មត្រាំមុជទឹកស៉្បាប្លែកៗ នៅប្រទេសជប៉ុន


នៅខេត្ត Hakone ប្រទេសជប៉ុនមានកន្លែងត្រាំមុជទឹកស៉្បាមួយកន្លែងឈ្មោះ Yunessun​ Spa
Resort ដែលបានផ្តល់សេវាកម្មត្រាំមុជទឹកស៉្បាប្លែកៗ ធ្វើឲ្យភ្ញៀវទេសចរមានការភ្ញាក់ផ្អើល។

 Yunessun​ Spa Resort មានកន្លែងត្រាំទឹកស៉្បាដល់ទៅ ២៥ ដែលក្នុងនោះមានប្រភេទដូចជា
ស៉្បាស្រាក្រហម ស៉្បាត្រាំតែបៃតង ស៉្បាស៊ុបមី ស៉្បាត្រាំទឹកកាហ្វេ និងស៉្បាសូកូឡា។ភ្ញៀវទេស
ចរពិតជាមានអារម្មណ៍ប្លែកនៅពេលបានត្រាំទឹកស៉្បានៅទីនេះ ហើយវាថែមទាំងធ្វើឲ្យលោក
អ្នកមានសាច់ឈាមស្រស់ថា្ល ចេញជាតិពុលពីក្នុងខ្លួន និងមានសុខភាពល្អថែមទៀតផង។

សូមបញ្ជាក់ថា ​ Yunessun​ Spa Resort បានបើកបំរើសេវាកម្មមុជទឹកស៉្បាតាំងពីឆ្នាំ ២០១១
មកម្លេះដែលទទួលបានភ្ញៀវទេសចរជាង ១០លាននាក់មកហើយមកទល់សព្វថ្ងៃនេះ៕

រូបភាព១៖ ស៉្បាស្រាក្រហម



រូបភាព២៖ ស៉្បាតែបៃតង

 


រុបភាព៣៖ ស៉្បាស៊ុបមី

 


រូបភាព៤៖ ស៉្បាត្រាំទឹកកាហ្វេ

 


រូបភាព៥៖ ស៉្បាសូកូឡា

ដោយ៖ មិនា
ប្រភព៖ bbc