ក្រុមហ៊ុនបច្ចេកវិទ្យា SolarFocus កាលពីពេលថ្មីៗនេះទើបតែបានធ្វើការឧទ្ទេសនាមបង្ហាញ
នូវសំបកការពារថ្មីមួយទៀតរបស់ខ្លួនសំរាប់បណ្តាឧបករណ៍អានសៀវភៅអេឡិចត្រូនិច
Amazon Kindle ដែលមានឈ្មោះថា SolarKindle ។ ផលិតផលថ្មីនេះក្រៅពីមុខងារសំរាប់ការ
ពារអោយឧបករណ៍អានសៀវភៅនោះ វាក៏មានមុខងារយ៉ាងពិសេសមួយផ្សេងទៀតផងដែរ
គឺអាចសាកថ្មអោយឧបករណ៍បានដោយពន្លឺព្រះអាទិត្យទៀតផង។
SolarKindle នេះផលិតឡើងពីសារធាតុជាតិស្បែកដែលមានផ្ទុកថ្មនៅផ្នែកខាងក្នុងនិងបន្ទះ
solar ដែលអាចស្រូបពន្លឺព្រះអាទិត្យបាន និងត្រូវបានភ្ជាប់នៅខាងក្រៅផ្ទៃខាងមុខ។ មុខងារ
របស់បន្ទះ solar នេះគឺសំរាប់សាកថ្មអោយឧបករណ៍នៅពេលដែលអ្នកប្រើប្រាស់ប្រើនៅទី
កន្លែងដែលមានពន្លឺព្រះអាទិត្យ។ ក្រៅពីនោះឧបករណ៍នេះក៏មានអំពូលភ្លើង LED ដែលជួយ
អោយអ្នកប្រើប្រាស់អាចអានតួអក្សរជា ស-ខ្មៅ (e-ink) បានទៀតផង។ ហើយអំពូលភ្លើង
LED នេះមានដំណើរការបានរហូតដល់ ៥០ម៉ោងឯណោះ។ SolarKindle នឹងចាប់ផ្តើមដាក់
លក់ចាប់ពីថ្ងៃទី ១៤ ខែមករា ខាងមុខនេះតទៅជាមួយតំលៃ ៧៩,៩៩ដុល្លាអាមេរិកក្នុងមួយ
សំរាប់ ។
ក្នុងនោះ SolarFocus ក៏បានអោយដឹងផងដែរថាក្រុមហ៊ុនក៏នឹងនាំផលិតផលថ្មីនេះមកកាន់
CES ២០១២ ផងដែរ ដែលមានគ្រប់ប្រភេទនិងទំហំសំរាប់រាល់ឧបករណ៍របស់ Amazon ៕
ប្រភព៖ The Verge
ដោយ៖ រដ្ឋា