CamNews

ជីវិត និងការងារ 

តើអ្នកដឹងថា ប្រាក់បំពេញបេសកកម្មសម្រាប់អ្នកអវកាស ឡើងទៅឋានព្រះចន្ទ គឺប៉ុន្មានដុល្លារ?

អ្នកអវកាស Buzz Aldrin ថ្មីៗនេះ ទើបបានសរសេរនៅលើទំព័រ Tweeter របស់ខ្លួន ស្ដីអំពីដំណើរ
ឡើងទៅកាន់ឋានព្រះចន្ទរបស់ខ្លួន កាលពីខែកក្កដា ឆ្នាំ ១៩៦៩។ បេសកកម្មនេះរបស់ Buzz Aldrin
ទទួលបានប្រាក់ត្រឹមតែ ៣៣,៣១ដុល្លារប៉ុណ្ណោះ។

វិក័យប័ត្របេសកកម្ម​របស់ Buzz Aldrin

យោងតាមវិក័យប័ត្រ បេសកកម្មរបស់វរសេនីយ៍ឯក Buzz Aldrin គឺចាប់ផ្ដើមពីថ្ងៃទី ៧ខែកក្កដា ឆ្នាំ
១៩៦៩ ដល់ថ្ងៃទី ២៧កក្កដា ឆ្នាំ ១៩៦៩។

ក្នុងកាឡោនទីកន្លែងបំពេញបេសកកម្ម យើងឃើញថា កាលវិភាគរបស់ Buzz Aldrin គឺចេញដំណើរ
ពី Houston, Texas ទៅកាន់មជ្ឈមណ្ឌលអវកាស Kennedy, Florida។ ហើយបន្ទាត់ខាងក្រោម មាន
សេសេរថា “ព្រះចន្ទ”។ ក្រោយមក Buzz Aldrin បានចុះចតនៅលើសមុទ្រប៉ាស៊ីហ្វិក រួចឡើងនាវា
ផ្ទុកយន្ដហោះ USS Hornet ទៅកាន់ Hawaii និងត្រឡប់ទៅ Houston, Texas។

លោក Buzz Aldrin កាលពីឆ្នាំ ១៩៦៩

ក្នុងកាឡោនប្រាក់ចំណាយលំអិតនៃបេសកកម្ម Buzz Aldrin បានសរសេរថា លោកបានចាកចេញពី
ផ្ទះនៅវេលាម៉ោង ៤និង៤៥នាទី ព្រឹក ថ្ងៃទី ៧កក្កដា ឆ្នាំ ១៩៦៩ ដោយបើកឡាយក្នុងរយៈចម្ងាយ
១៣គីឡូម៉ែត្រ ទៅកាន់មូលដ្ឋានទ័ពអាកាស Ellington មុនពេលឡើងយន្តហោះរបស់ក្រុមហ៊ុនរដ្ឋ
ទៅកាន់មជ្ឈមណ្ឌល់អវកាស Kennedy នៅ Florida។

នៅវេលាម៉ោង ៨និង៣២នាទី ថ្ងៃទី ១៦កក្កដា ឆ្នាំ ១៩៦៩ លោក Buzz Aldrin បានឡើងយាន
អវកាសរដ្ឋ ហោះទៅកាន់ឋានព្រះចន្ទ ហើយដល់គោលដៅ នៅវេលាម៉ោង ១៣និង២៥នាទី ថ្ងៃទី
១៩កក្កដា។

ផែនទីនៃ​ដំណើរ​ឡើង និងត្រឡប់ពីឋានព្រះចន្ទ​របស់ លោក Buzz Aldrin

វេលាម៉ោង ២៤ និង០០នាទី នៃថ្ងៃទី ២១កក្កដា លោក បានហោះឡើងពីឋានព្រះចន្ទ ត្រឡប់មក
កាន់ផែនដី ដោយចុះចតលើមហាសមុទ្រប៉ាស៊ីហ្វិក នៅវេលាម៉ោង ៦និង០០នាទី។

ក្រោយមក លោកក៏ឡើងនាវាផ្ទុកយន្ដហោះ USS Hornet ហើយឡើងយន្តហោះ ឆ្ពោះទៅកាន់
Hawaii និងហោះត្រឡប់ទៅ Houston ដោយយន្តហោះនៃកងទ័ពអាកាសរបស់អាមេរិក។

អ្នកអនុម័តវិក័យប័ត្រនេះ គឺ មេបញ្ជាការ C.W.Bird កាលពីថ្ងៃទី ២៦សីហា ឆ្នាំ ១៩៦៩។ ប្រាក់
បំពេញបេសកកម្មរបស់ លោក Buzz Aldrin គឺត្រឹមតែ ៣១,៣៣ដុល្លារអាមេរិកប៉ុណ្ណោះ ខណៈដែល
ប្រាក់ចំណាយទាំងស្រុងរបស់គម្រោង Apollo គឺ ២៥,៤ពាន់លានដុល្លារ ពោលគឺជាង ១៥០ពាន់
លានដុល្លារ បើគិតពីតម្លៃប្រាក់បច្ចុប្បន្ន។

រូបថត​របស់លោក Buzz Aldrin ដែលថតដោយ​លោក Neil Armstrong

Apollo 11 គឺជាយានអវកាសដំបូងគេដែលនាំមនុស្ស ឡើងទៅឋានព្រះចន្ទ។ អ្នកអវកាសពីររូប គឺ
Neil Armstrong និង Buzz Aldrin បានចុះចតនៅលើដីនៃឋានព្រះចន្ទ កាលពីថ្ងៃទី ២០កក្កដា ឆ្នាំ
១៩៦៩ នៅវេលាម៉ោង ២០និង១៨នាទី កាលពី ៤៧ឆ្នាំមុន។

Neil Armstrong បានក្លាយជាមនុស្សដំបូងគេ ដែលបានឈានជើងដើរលើដីនៃឋានព្រះចន្ទ។ ម្ភៃ
នាទីក្រោយមក Buzz Aldrin ក៏បានដើរនៅលើដីនៃឋានព្រះចន្ទ ដើម្បីចូលរួមស្រាវជ្រាវជាមួយនឹង
មិត្តរួមការងាររបស់ខ្លួន។

លោក Neil Armstrong (ខាងឆ្វេង) លោក Michael Collins (កណ្ដាល) និង លោក Buzz Aldrin (ខាងស្ដាំ)

អ្នកអវកាសពីររូបខាងលើ បានចំណាយពេល ២ម៉ោង និង ១៥នាទី នៅលើដីនៃឋានព្រះចន្ទ និង
ប្រមូលបានវត្ថុធាតុនានា ទម្ងន់ ២១,៥គីឡូក្រាម ដើម្បីនាំមកកាន់ផែនដី ធ្វើការវិភាគ។

សមាជិកទីបីរបស់បេសកកម្មខាងលើ គឺលោក Michael Collins កាលនោះ គឺកំពុងតែបញ្ជាយាន
អវកាស ដែលហោះហើរតាមគន្លងគោចររបស់ព្រះចន្ទ និងរង់ចាំ ពេល Armstrong និង Aldrin
ត្រឡប់មកវិញ ដើម្បីត្រឡប់ទៅកាន់ផែនដី។

លោក Buzz Aldrin  (រូបថត កាលពីខែមេសា ឆ្នាំ ២០១៦ នៅ Los Angeles

លោក Buzz Aldrin បានចូលនិវត្តន៍ជាផ្លូវការពី NASA និងកងទ័ពអាកាសអាមេរិក ចាប់ពីខែកក្កដា
ឆ្នាំ ១៩៧១។ បន្ទាប់ពីបានចូលនិវត្តន៍ លោកបានបោះពុម្ភសៀវភៅជាច្រើន ដែលនិយាយអំពីការ
សិក្សាស្រាវជ្រាវទៅលើអវកាស៕

ប្រែសម្រួល ៖ បុត្រា


Tags: Buzz Aldrin ឋានព្រះចន្ទ ប្រាក់បំពេញបេសកកម្ម