CamNews

ព័ត៌មានជាតិ 

ផ្ទះ២២ខ្នង រថយន្ត១គ្រឿង ម៉ូតូ២គ្រឿង រងការខូចខាត​ ដោយសារដំបូលអគារ រោងចក្រ M&V ធ្លាក់សង្កត់លើ

ភ្នំពេញ : ផ្ទះ២២ខ្នង រថយន្ត១គ្រឿង ម៉ូតូ២គ្រឿង ត្រូវករងការខូចខាត ដោយសារខ្យល់លាយភ្លៀង បានបោកបក់គួចយកដំបូលអគារ រោងចក្រ M&V មកទម្លាក់ រាយប៉ាយសង្កត់លើផ្ទះប្រជាពលរដ្ឋ ក្នុងនោះ២នាក់រងរបួសស្រាល កាលវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងភូមិព្រែកតាឡុង និងទួលរកា៣ ខណ្ឌមានជ័យ ។

ក្នុងហេតុការណ៍ភ្លាមៗនោះ អាជ្ញាធរសង្កាត់ចាក់អង្រែក្រោម ដឹកនាំដោយលោក ជា សុខៃ បានចុះពិនិត្យស្ថានភាពគ្រោះធម្មជាតិនេះ។ លោកបានឲ្យដឹងថា ដំបូលអគាររោងចក្រនេះ ត្រូវខ្យល់គួចមកទម្លាក់លើផ្ទះប្រជាពលរដ្ឋ ចម្ងាយប្រមាណ ២០០ម៉ែត្រ ពីរោងចក្រ ហើយដំបូលនោះមានទំហំធំ ដោយបណ្តោយជាង ១០០ម៉ែត្រ ទទឹងជាង៥០ម៉ែត្រ បណ្តាលឲ្យផ្ទះ២២ខ្នងរងការខូចខាត ក្នុងនោះ៣ខ្នងរងគ្រោះធ្ងន់ធ្ងរ និង រថយន្ត១គ្រឿង ម៉ូតូ២គ្រឿង ទូរទស្សន៍ ១គ្រឿង រងការ ខូចខាតដោយសារដំបូលអគារ រោងចក្រ M&V ធ្លាក់សងកត់លើផងដែរ។

លោកចៅសង្កាត់ បានបន្តថា រោងចក្រនេះ មានកំពស់ ៥ជាន់ ហើយបានធ្វើដំបូល ដែកប្រក់ស័ង្កសី ជាហេតុនៅពេលមានភ្លៀងលាយខ្យល់ខ្លាំងម្តងៗ បណ្តាលឲ្យដំបូលត្រូវខ្យល់ ទាញទម្លាក់មកសង្កត់លើផ្ទះប្រជាពលរដ្ឋ ចម្ងាយប្រហែល២០០ម៉ែត្រ ពីរោងចក្រ ។ លោកចៅសង្កាត់បញ្ជាក់ថា ក្នុងហេតុការណ៍នោះ កម្មករ រោងចក្រមិន មាននរណាម្នាក់រងគ្រោះនោះទេ គ្រាន់តែពួកគេភិតភ័យបន្តិចបន្តួចប៉ុណ្ណោះ ឮដំណឹងថា ដំបូលរោងចក្ររបស់ពួកគេកំពុងធ្វើការ ត្រូវគួចបោកទាញ ទម្លាក់ សង្កត់លើផ្ទះអ្នកស្រុកនោះ។

ចៅសង្កាត់ចាក់អង្រែក្រោម លោក ជា សុខៃ បានអោយដឹងថា ពេលនេះរូបលោក និងតំណាងរោងចក្រ កំពុងដើរពិនិត្យមើលស្ថានភាព និងធ្វើការវាយតម្លៃប៉ាន់នៃ ការខូចខាតផ្ទះប្រជាពលរដ្ឋ ដើម្បីធ្វើការជួយឧបត្ថម្ភ ក្នុងជួសជុលផ្ទះសម្បែង ទ្រព្យសម្បត្តិ ដូចជារថយន្ត ម៉ូតូ ទូរទស្សន៍ ដែលរងការខូចខាត ដោយសារដំបូល អគាររោងចក្រ M&V ធ្លាក់សង្កត់លើ កាលព្រលប់នោះ ។ ប៉ុន្តែទោះជាយ៉ាងណា គេមិនទាន់អាចប៉ាន់ស្មាននៃទំហំទឹកប្រាក់ ក្នុងគ្រោះមហន្តរាយនេះទេ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល