CamNews

អង់គ្លេសរវល់ជាមួយកីឡា សម្រាប់អ្នកពិការ

 
អង់គ្លេស៖ ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួត អូឡាំពិកឆ្នាំ ២០១២ កាលពីខែ សីហា គឺបានធ្វើ
អោយប្រទេសអង់គ្លេសរវល់ស្ទើរដាច់ខ្យល់ស្លាប់ទៅហើយ។​ តែពេលនេះ កីឡាករមកពីគ្រប់
ទិសទី បានមកមូលគ្នាក្នុងប្រទេសអង់គ្លេសសារជាថ្មី ក្នុងគោលបំណងដើម្បីធ្វើការប្រកួតកី
ឡា Paralympic និង​ Game Lane ។


បើតាមការអោយដឹង​ ពីភ្នាក់ងារសារពត៌មានអង់គ្លេស បានអោយដឹងថា ព្រលានយន្ដហោះ
អន្ដរជាតិអង់គ្លេស Hearthrow ថ្ងៃនេះ គឺមានកីឡាករ កីឡាការនីរាប់ពាន់នាក់ ពោលគឺចំនួន
២៥ ប្រទេសជុំវិញពិភពលោកដែលបានមកចូលរូម។


គួររំលឹកផងដែរថា​ កីឡា Paralympic ជាប្រភេទកីឡា ដែលត្រូវបានរៀបចំឡើងសម្រាប់អ្នក
ពិការទូទៅ។ កីឡានេះទៀតសោត ក៏មានប្រជាប្រិយភាពក្នុងតំបន់អឺរ៉ុបនាពេលបច្ចុប្បន្នផង
ដែរ។ កីឡានេះគឺបានលើកទឹកចិត្ដដល់មនុស្សពិការទាំងអស់ អោយចូលរូមសកម្មភាពកីឡា
ក៏ដូចជាទទូលបាននូវការគាំទ្រពីទស្សនិកជន និងរង្វាន់ជាច្រើនផងដែរ។​    នេះជាវីដេអូក្លីប
មួយ ដែលបង្ហាញពីចំនួនកីឡាករដ៏ច្រើនលើសលប់ ដែលបានមកចូលរួមធ្វើការប្រកួតនៅ
ប្រទេសអង់គ្លេស៕

 

 

ដោយ៖ សីហា
ប្រភព៖ sky


Tags: sport England paralympians