ក្មេងប្រុសទាំង ១២ នាក់ ដែលត្រូវបានជួយសង្រ្គោះឱ្យចេញពីរូងភ្នំ Tham Luang បានបង្ហាញខ្លួនដោយទឹកមុខស្រស់ស្រាយលើកដំបូង នៅព្រហស្បតិ៍នេះ ដើម្បីចូលរួមពិធីបុណ្យសាសនានានា។
ក្មេងប្រុស ដែលមានអាយុចាប់ពី ១២ ដល់១៦ ឆ្នាំ និងគ្រូបង្វឹករបស់ពួកគេអាយុ ២៥ ឆ្នាំ ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមួយ នៅខេត្ដឈៀងរ៉ៃប៉ែកខាងជើង កាលពីថ្ងៃពុធ ហើយក្រោយមកបានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូង។
នៅអំឡុងផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិ ពួកគេបានញញឹម កំប្លែងលេង និងបង្ហាញនូវសាមគ្គីភាពចំពោះគ្នាទៅវិញទៅមក ខណៈពេលពួកគេ បានចែករំលែកសេចក្ដីលម្អិតនៃអារម្មណ៍ឈឺចាប់ខ្លោចផ្សា ប៉ះទង្គិច នៅក្នុងរូងភ្នំថាំលួង ដែលជន់លិចដោយជំនន់ទឹកភ្លៀង។
សាច់ញាតិ និងមិត្ដភក្ដិ ដែលទន្ទឹងរង់ចាំក្មេងប្រុសទាំងនោះ បានទទួលស្វាគមន៍ពួកគេ ដោយការឱបក្រសោប សម្រក់ទឹកភ្នែក និងញញឹម នៅពេលដែលពួកគេបានត្រឡប់មកវិញ។ កាលពីថ្ងៃព្រហស្បតិ៍ ក្មេងប្រុសមួយចំនួន ក្នុងចំណោមក្មេងប្រុសទាំង ១២ នាក់ បានចូលរួមពិធីបុណ្យសាសនានានា នៅក្នុងវត្ដ Wat Pha That Doi Wao ក្នុងស្រុកម៉ែសាយ ជាវត្ដបុរាណមួយ ដែលហ៊ុំព័ទ្ធដោយទស្សនីយភាពស្រុកស្រែចម្ការ។
អ្នកកាសែត មិនត្រូវបានអនុញ្ញាតឱ្យទៅជិតក្មេងប្រុសទាំងនោះ និងក្រុមគ្រួសាររបស់ពួកគេទេ នៅឯវត្ដនោះ ដើម្បីផ្ដល់ភាពឯកជនឱ្យពួកគេ។ អំឡុងសន្និសីទព័ត៌មាន ផ្សាយតាមកញ្ចក់ទូរទស្សន៍ ក្មេងប្រុសទាំងនោះបាននិយាយថា នៅពេលពួកគេចូលទៅក្នុងរូងភ្នំ កាលពីថ្ងៃទី ២៣ ខែមិថុនា ពួកគេគ្រោងនឹងចូលខាងក្នុងរូងភ្នំត្រឹមរយៈពេលប្រហែលមួយម៉ោងប៉ុណ្ណោះ ក្រោយអនុវត្ដបាល់ទាត់។ ប៉ុន្ដែជាអកុសល ភ្លៀងក៏បង្អុរមក ធ្វើឱ្យជន់លិចផ្លូវរូងភ្នំ ដោយធ្វើឱ្យគេជាប់ក្នុងនោះចេញមិនរួច។
ក្មេងប្រុសទាំងនោះ អត់អាហារ និងរស់បន្ដជីវិតដោយពឹងលើទឹកប៉ុណ្ណោះ។ ពួកគេ បានប្ដូរវេនគ្នាជីកជញ្ជាំងរូងភ្នំ ដោយក្ដីសង្ឈឹមថា នឹងអាចរកផ្លូវចេញរួចពីរូងភ្នំ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ news.com.au
អង្គការត្រួតពិនិត្យបទបញ្ញត្ដិស្ដីពីកិច្ចការពារទន្ន័យរបស់ប្រទេសបារាំងហៅកាត់ថា
មន្រ្ដីការទូតកំពូលនៃក្រសួងការបរទេសអាមេរិក ដែលបម្រើការជាចម្បងលើគោលនយោបាយអឺរ៉ុប
លឹមសារនោះក៏បានបញ្ជាក់ផងដែរថា សេចក្ដីសម្រេចនេះ ពុំប៉ះពាល់ដល់ប្រតិបត្តិការទាំងឡាយរបស់យោធា