CamNews

ព័ត៌មានជាតិ 

តុលាការ ជំនុំជម្រះ សិស្សសាលា វិទ្យាល័យ ២នាក់ ពីបទលួចឆក់ កាបូបលុយ ១០៥០០០ដុល្លារ

 ភ្នំពេញ៖ ជនយុវជាប់ចោទ ជាសិស្សសាលាវិទ្យាល័យ ចំនួន២នាក់ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ ធ្វើការជំនុំជម្រះ និង កាត់ទោស បទលួចឆក់កាបូបលុយ​១០៥០០០​ដុល្លារ​អាមេរិក ពីបុរសចិនម្នាក់ បានសម្រេច ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០១៤។

លោកគឹម រ័ត្នណារិន  ចៅក្រមជំនុំជម្រះ  នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ជនជាប់ចោទទាំង២នាក់នេះ មានឈ្មោះ ទី ១- រស់ សំបូរ ភេទប្រុស អាយុ ២៤ ឆ្នាំ ជាសិស្ស ថ្នាក់ទី ១២ នៃវិទ្យាល័យ ជា ស៊ីម សាមគ្គី និង ទី២-ឈ្មោះ វ៉ាន់ បូលីកា ភេទប្រុស អាយុ ២១« ឆ្នាំ ជាសិស្សថ្នាក់ទី១១ ។ ជនជាប់ចោទទាំង២នាក់ ត្រូវបានតុលាការ កាត់ទោសពីបទលួចឆក់ កាបូបលុយ ដែលមានលុយចំនួន ១០៥០០០ (១០ម៉ឺន៥ពាន) ដុល្លារអាមេរិក ពីបុរសជនជាតិចិនម្នាក់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ នៅក្នុងរាជធានីភ្នំពេញ។

លោកចៅក្រមបានបញ្ជាក់ថា៖ ជនជាប់ជាអ្នកទោសទាំងពីរនាក់ ត្រូវបានចោទប្រកាន់ ពីតំណាងអយ្យការពីបទ «លួច» មត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា និងត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ តាមបណ្តឹងរបស់ជនរងគ្រោះ។

តុលាការនឹងប្រកាសសាលក្រម នៃសំណុំរឿងក្តីនេះ នៅថ្ងៃទី៥ ខែមីនា ២០១៥ខាងមុខនេះ៕

ផ្ដល់សិទ្ធដោយ៖​ ដើមអម្ពិល


Tags: Social News Cambodia PP