CamNews

ម៉ូដែល 

ស្ទីលស្លៀកពាក់ដូចគ្នា របស់ម្ដាយ និងកូន ដែលអ្នក​គួរជ្រើសរើស

នៅក្នុងពិភពតារា ក៏ដូចជាសង្គមទូទៅ គេឃើញមិនមានការយកចិត្តទុកដាក់ប៉ុន្មានចំពោះការ
ស្លៀកពាក់ដូចគ្នា ឬស្រដៀងគ្នា រវាងម្ដាយ និងកូនស្រីតូច ប៉ុន្ដែប្រសិនអ្នកគឺជាអ្នកលេងស្ទីល
សម្លៀកបំពាក់ ឬចង់ឱ្យខ្លួន និងកូនស្រី មានភាពលេចធ្លោក្នុងចំណោមហ្វូងមនុស្ស សូមជ្រើស ប្រើនូវបណ្ដាសម្លៀកបំពាក់ដូចខាងក្រោម។

ស្ទីលសម្លៀកបំពាក់ Punk Style Kate Moss និងកូនស្រី Lila


សូមណែនាំស្ទីលសម្លៀកបំពាក់ Punk Style របស់ Kate Moss និងកូនស្រី Lila ។ ជាមួយនឹងអាវ
យឺតវែងឆ្នូតខ្មៅនិងស ខោរឹបរាងពណ៌ខ្មៅរបស់ Petite Bateau  រួមនឹងអាវរងា Total Girl ស្រស់
ស្អាត  Kate Moss  និងកូនស្រី  Lila មានភាពលេចធ្លោនៅតាមដងផ្លូវ។  ភាពលេចធ្លោនេះ កើត
ឡើងដោយសារតែឈុតសម្លៀកបំពាក់របស់ម្ដាយ និងកូន មានលក្ខណៈដូចគ្នា និងស្រដៀងគ្នា
ខ្លះ។

សាកល្បង អាវ Print និងសំពត់ Combo


Katie Holmes ប្រើប្រាស់ឈុតអាវក្រឡាការ៉ូ ខ្មៅស ចំណែក កូនស្រី Suri ប្រើពាក់អាវរឹបវាល
ក្លៀកឆ្នូតសខ្មៅ និងស្បែកជើងប្រភេទ បាឡេ ដែលមានបាតស្មើ។ Suri ពាក់អាវយឺតវាលក្លៀក
Cherokee មានតម្លៃ ៧ដុល្លារ។ រីឯសំពត់ cotton និង polyester មានតម្លៃ ១៦ដុល្លារ។

បោះជំហានជាមួយគ្នាក្នុងឈុតរ៉ូបពណ៌ផ្កាឈូកស្ដើង


អ្នកយល់យ៉ាងណា ចំពោះឈុតរ៉ូបដែល Alessandra Ambrosio និង កូនស្រី Anja ប្រើប្រាស់?
Alessandra Ambrosio ប្រើប្រាស់រ៉ូបលើជង្គង់ពណ៌ផ្កាឈូកស្ដើង ចំណែក Anja ស្លៀករ៉ូបក្រោម
ជង្គង់ពណ៌ផ្កាឈូកស្ដើងដូចគ្នា   ប៉ុន្ដែរំលេចដោយបូផ្កានៅផ្នែកខាងលើរបស់រ៉ូប  ព្រមជាមួយ
ពណ៌ស្វាយខ្ចីនៅចុងរ៉ូប។ Anja ពាក់ស្បែកជើងបាឡេ Mary Jane ។

ឡូយឆាយក្នុងសម្លៀកបំពាក់ អាវពណ៌ស និងខោខៅប៊ោយ


អ្នកម្ដាយ Gwyneth Paltrow  និងកូនស្រី  Apple  ដឹងថា អាវពណ៌ស  គឺជាសម្លៀកបំពាក់ដែល
ពេញនិយមជាងគេ។  សម្រាប់កូនរបស់អ្នក ៖  អាវស  គួរតែមានបូផ្កាពណ៌ស  នៅត្រង់កអាវ
ហើយត្រូវទម្លាក់ជើងខោឱ្យអស់  ដើម្បីបង្ហាញពីភាពស្រស់ស្អាតរបស់កុមារ។  សម្រាប់អ្នក ៖
អាវសដៃខ្លី កមូល គួរតែមានខ្សែកមាសដើម្បីបញ្ចេញភាពទាក់ទាញ។ ចំណែកការមូរជើងខោ
ក៏ជាស្ទីលមួយគួរឱ្យចាប់អារម្មណ៍។ ក្នុងរូបថតនេះ Gwyneth Paltrow និងកូនស្រី Apple ពាក់
ស្បែកជើង Payless កវែងមធ្យម មានពណ៌ខ្មៅ តម្លៃ ៣៧ដុល្លារ និងខោខៅប៊ោយ Joe’s Jeans
តម្លៃ ៤៩ដុល្លារ។


ដោយ ៖ តារា
ប្រភព ៖ instyle



Tags: Punk Style Kate Moss Katie Holmes Alessandra Ambrosio fashion Gwyneth Paltrow