CamNews

ភាពយន្ត 

រឿងថ្មី ដែលល្អបំផុត បែបប្រើប្រាជ្ញាជាអាវុធ សំរាប់ខែមិថុនាគឺ រឿង “ល្បែងមរណៈ” កំពុងចាក់បញ្ចាំង

កំសាន្ត ៖ ដោយសារតែការវង្វេងវង្វាន់គ្មានគោលដៅច្បាស់លាស់ Zheng Kaisi ជាមនុស្សបរាជ័យ និងជំពាក់បំណុលគេជុំទិស។ ដើម្បីដោះបំណុលទាំងអស់នោះ គេត្រូវឡើងលើ កប៉ាល់មួយដែលមានឈ្មោះថា "Destiny"ដើម្បីចូលរួមលេងល្បែងមរណៈ។ ប្រសិនបើគេឈ្នះ គេនឹងរួចបំណុលទាំងអស់។ ល្បែងនោះស្ដាប់ទៅដូចជាសាមញ្ញ ដោយគ្រាន់តែកាន់សន្លឹកបៀរ លា ក្ដាប់ កន្ត្រៃ ដើម្បីយកឈ្នះអ្នកប្រកួតផ្សេងទៀត ប៉ុន្តែវាមិនដូចអ្វីដែលអ្នកគិតនោះទេគេត្រូវប្រើប្រាជ្ញារបស់គេដើម្បីដោះស្រាយនិងធ្វើយ៉ាងណាអោយគេបានរួចជីវិតចេញពីកប៉ាល់នោះដើម្បីទៅជួបជុំម៉ាក់របស់គេដែលគេងនៅក្នុងមន្ទីរពេទ្យម្យ៉ាងទៀងគេនឹងត្រូវប្រឈមមុខជាមួយក្រុមអ្នកវក់នឹងល្បែង ដែលគេមិនអាចនឹងប្រើល្បិចបាន។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article Animal World