CamNews

ថេបប្ល៊ែត 

iPad Air 2 នៅលើដៃ ៖ រាងស្ដើងបំផុតក្នុងលោក និងសុវត្ថិភាព ជាងមុន

ចំណុចកណ្ដាល នៅក្នុងព្រឹត្តិការណ៍ដែលត្រូវបាន Apple ធ្វើឡើងកាលពីម្សិលមិញ នោះគឺ iPad
Air 2 ដែលស្ដើងបំផុតក្នុងពិភពលោក រួមនឹងភាពទាក់ទាញគួរឱ្យយកចិត្តទុកដាក់។

iPad Air 2 មានរូបរាងប្រហាក់ប្រហែលនឹងម៉ូដែល iPad បច្ចុប្បន្ន ប៉ុន្ដែ វាស្ដើងជាងកំណែបច្ចុប្បន្ន
ដែលនាំឱ្យ Apple អះអាងថា នេះគឺជា ថេប្លេត ស្ដើងបំផុតក្នុងពិភពលោក ដោយមានកម្រាស់
ត្រឹមតែ 6.1mm ខណៈកំណែ iPad បច្ចុប្បន្ន មានកម្រាស់ 7.5mm។  iPad Air 2 ក៏ស្ដើងជាងច្រើន
ធៀបនឹង Tablet Z3 មកពី Sony ដែលមានកម្រាស់ 6.4mm ។

បើទោះជាមានរូបរាងស្ដើងយ៉ាងនេះក្ដី ប៉ុន្ដែ iPad Air 2 ក៏ស្រាលជាង iPad Air (437g) ត្រឹមតែ
30g សម្រាប់កំណែមាន Wi-Fi។ ដោយសារតែមានរូបភាពស្ដើងបែបនេះ ទើប Apple បានសម្រេច​ចិត្តបោះបង់គ្រាប់បើក/បិទសម្លេងរោទ៍នៅលើចំហៀងម៉ាស៊ីននេះ។

អ្វីដែលគួរនិយាយបន្ថែម នោះគឺ iPad Air 2 មានប៊ូតុង home Touch ID ដូចទៅនឹង iPhone 5s/6/6
Plus ដែលមានមុខងារស្កេនក្រយៅដៃ ដើម្បីការពារសុវត្ថិភាពទិន្នន័យ។ ជាមួយនឹងមុខងារនេះ
iPad Air 2 នឹងមានសុវត្ថិភាពជាងកំណែមុន ហើយ Apple Pay ក៏ត្រូវបានបំពាក់លើថេប្លេតនេះ
ផងដែរ។

ម៉ាស៊ីននេះ ប្រើប្រាស់ប្រព័ន្ធដំណើរការ A8X ជាកំណែបន្ទាប់របស់ A8 ដែលមានប្រើនៅលើស្មាត
ហ្វូន iPhone 6/6 Plus ។ iPad Air 2 ក៏មានល្បឿនលឿនជាង ៤០% ធៀបនឹង iPhone 6។

Apple នៅតែរក្សាទំហំអេក្រង់ដូចកំណែមុន គឺ 9.7 inch ប៉ុន្ដែ វាត្រូវបានបំពាក់បន្ថែមនូវមុខងារដ៏
សំខាន់មួយទៀត នោះគឺបច្ចេកវិទ្យាទប់ទល់នឹងភាពចាំងពន្លឺ នៅពេលប្រឈមនឹងកំដៅថ្ងៃ ឬ
អំពូលភ្លើង។ ជាងនេះ កាមេរ៉ា ក្រោយ របស់ iPad Air 2 ក៏ត្រូវបានដំឡើងទៅ 8MP ដែល Apple
ហៅថា iSight camera និងមានកាមេរ៉ាមុខ 1.2MP អនុញ្ញាតឱ្យហៅទូរស័ព្ទបែបវីដេអូ ក្នុង​កម្រិត
Facetime HD។

iPad Air 2 មាន ៣ ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ ស និងពណ៌លឿង ដូចទៅនឹង iPhone ។
សូមទស្សនាបណ្ដារូបភាព និង​វីដេអូ របស់ថេប្លេត 9.7 inch ជំនាន់ថ្មីបំផុត របស់ Apple ៖


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ theverge/mashable