CamNews

ថេបប្ល៊ែត 

Xperia Z3 Compact Tablet តម្លៃជាង ៥០០ដុល្លារ បង្ហាញខ្លួនជាផ្លូវការ នៅកាណាដា

ថេប្លេតលំដាប់ខ្ពស់របស់​ Sony ដែលត្រូវបានរចនារូបរាងថ្មី បានមកដល់កាណាដា នាថ្ងៃទី ២១
វិច្ឆិកា នោះ​គឺ ថេប្លេត  Xperia Z3 Compact។

កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Sony បានទទួលស្គាល់ថា ខ្លួនបានបញ្ចេញលក់ Xperia Z3
Compact Tablet ជាផ្លូវការ ហើយតម្លៃរបស់វា គឺ ៥២៩,៩៩ដុល្លារអាមេរិក សម្រាប់កំណែមានតែ
WiFi និងមានតែមួយពណ៌គត់ នោះគឺពណ៌ ស ។

ថេប្លេត Xperia Z3 Compact Tablet ជាផលិតផលថ្មីបំផុតរបស់ក្រុមហ៊ុន Sony នាបច្ចុប្បន្ន។ វាជា ឧបករណ៍ដែលអាចទប់ទល់នឹងការជ្រាបទឹក ដំណើរការដោយឈីប Snapdragon 801ជាមួយនិង
CPU 2.5 GHz quad-core Krait 400 និងកាត ក្រាហ្វីក Adreno 330 ។  RAM 3GB អាចបន្ថែមខាង
ក្រៅដល់ទៅ 128GB តាមរយៈ MicroSD។

ម៉ាស៊ីននេះ ប្រើកាមេរ៉ាក្រោយ 8.1MP និងកាមេរ៉ាមុខ 2.2MP។ ក្រៅពីនេះ វាក៏មានមុខងារមួយ
ចំនួនទៀត ដូចជា  Bluetooth 4.0, NFC, WiFi 802.11 a/b/g/n/ac និងថ្មដែលមានថាមពល 4500
mAh។ Xperia Z3 Compact ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 4.4.4 (KitKat) ហើយវាក៏
ត្រូវគេជឿថា នឹងដំឡើងទៅប្រើ Lollipop នៅឆ្នាំក្រោយ។

ខាងក្រោមនេះគឺជាព័ត៌មានបន្ថែមស្ដីអំពីគ្រឿងម៉ាស៊ីនរបស់  Xperia Z3 Tablet Compact

•    អេក្រង់ TFT LCD 8", រីសូលូសឹន 1920x1200 (283 ppi), ប្រើបច្ចេកវិទ្យា Triluminos, X-Reality
•    ប្រព័ន្ធ ៖ 3G 42 Mbps, 4G និង nano SIM
•    ទំហំ ៖ 213x124x6,4 mm
•    ទម្ងន់ ៖ 270g
•    ទប់ទល់ការជ្រាបទឹក ៖ ស្ដង់ដា IP65/68


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Sony/Mobilesyrup


Tags: Sony Xperia Z3 Compact Tablet ថេប្លេត