CamNews

កុំព្យូទ័រ ផលិតផលថ្មី 

MSI បង្ហាញកុំព្យូទ័រយួរដៃប្រើប្រាស់ chip មានល្បឿន ៤,១៦GHz

MSI GT780DX ១៧អ៊ីង គឺជាគំរូកុំព្យូទ័រយួរដៃតែមួយគត់ដែលបំពាក់ chip ប្រភេទ Core i7
Extreme Edition ដែលមានល្បឿនឡើងរហូតដល់ ៤,១៦GHz ឯណោះ។


ក្រុមហ៊ុនផលិតរបស់តៃវ៉ាន់ឈ្មោះថា MSI កាលពីពេលថ្មីៗនេះទើបតែបានដាក់បង្ហាញវត្ត
មានគំរូផលិតកុំព្យូទ័រយួរដៃប្រភេទថ្មីមួយទៀតរបស់ខ្លួនដែលប្រើប្រាស់ Processor ប្រភេទ
Core i7 Extreme Edition មានល្បឿនឡើងរហូតដល់ ៤,១៦GHz ។ បើតាម Notebookcheck
អោយដឹងថា MSI GT780DX គឺជាគំរូកុំព្យូទ័រយួរដៃតែមួយគត់ពេលបច្ចុប្បន្ននេះដែលត្រូវ
បានបំពាក់ដោយ chip Core i7 Extreme Edition នេះ។

សមិទ្ធិផលថ្មីនេះប្រើប្រាស់អេក្រង់ទំហំ ១៧អ៊ីង resolution Full HD ដែលសាកសមបំផុត
សំរាប់អ្នកលេង game ទាំងឡាយ។ GT780DX បំពាក់ដោយ card ក្រាហ្វិកដែលអាចដក
ចេញបាន(Card ដាច់) Nvidia GeForce GTX570M ,មានទំងន់ ៣,៩គីឡូក្រាម។ ដោយឡែក
អ្នកប្រើប្រាស់អាចមានជំរើសពីរក្នុងការជ្រើសរើសប្រភេទ Hard disk ផងដែរគឺ 750GB SATA
និង ១២០GB SSD រឺ ៥០០GB SATA និង ១២០GB SSD។ ចំពោះតំលៃរបស់ MSI GT780DX
នេះមិនទាន់មានការប្រកាសអោយដឹងនៅឡើយ៕

ប្រភព៖ CBS
ដោយ៖ រស្មី

Tags: electronictechnologylaptopcore i7msi gt780dxsmicore i7 extreme edition750gb sata