CamNews

ព័ត៌មានជាតិ 

ធ្វើជាជូន ទៅទិញថ្នាំ​ ពេទ្យ ដល់ពាក់កណ្ដាលផ្លូវ ចាប់រំលោភ ក្នុងរថយន្ដ

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ ខណ្ឌមាន ជ័យ បានឃាត់ខ្លួនបុរសម្នាក់ ដោយជាប់ ពាក់ព័ន្ធ
និង ការចាប់រំលោភ មិនបានសម្រេច លើនារីវ័យ១៨ឆ្នាំ នៅពេលដែលជនសង្ស័យ រូបនេះ
បានសុំជូននារីរងគ្រោះទៅទិញថ្នាំ ពេទ្យ លុះដល់ពាក់កណ្ដាលផ្លូវ  ក៏ធ្វើសកម្ម  ភាពចាប់
រំលោភ ប៉ុន្ដែដោយការប្រតាយ ប្រតប់ពីនារីរងគ្រោះ ទើបរំលោភមិនបាន សម្រេច ។

មន្ដ្រីអាវុធហត្ថ  ខណ្ឌមានជ័យ   បានឱ្យដឹងថា កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៨ ខែ មីនា
ឆ្នាំ២០១៣ កម្លាំងអាវុធហត្ថបានឃាត់   ខ្លួនឈ្មោះប៉ៃ ម៉េងហួ  អាយុជាង៣០ឆ្នាំ បន្ទាប់ពី
ទទួលពាក្យបណ្ដឹងរបស់ស្ដ្រីរងគ្រោះ ឈ្មោះ ស ង អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់
និរោធ ខណ្ឌមានជ័យ ។

មន្ដ្រីអាវុធហត្ថ ខណ្ឌមានជ័យ បានបន្ដទៀត ថា មុនពេលកើតហេតុ នារីរងគ្រោះបានទៅ
បុណ្យផ្ទះបងប្អូនក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពេលនោះឪពុករបស់
នាង មិនស្រួលខ្លួន បានប្រាប់ឱ្យនាង  ទៅទិញថ្នាំ ។ បន្ទាប់មកជន សង្ស័យខាងលើ ដែល
ជាម្ចាស់ផ្ទះជួលរបស់ នារីរងគ្រោះ បានសុំជូនដោយដឹកតាមរថយន្ដទៅទិញថ្នាំ ប៉ុន្ដែពេល
ធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវ   ឃើញឱកាសល្អ ក៏ធ្វើសកម្មភាពចាប់រំលោភ ។ ប៉ុន្ដែនារី
រងគ្រោះមិនព្រម   កើតជារឿង  ប្រតាយប្រតប់   ហើយជនសង្ស័យក៏បានជូន នារីរងគ្រោះ
ត្រឡប់មកកន្លែងបុណ្យវិញ  ក៏ត្រូវកម្លាំងអាវុធហត្ថចុះមកឃាត់ខ្លួន បន្ទាប់ពីទទួលសេចក្ដី
រាយការណ៍និងពាក្យ បណ្ដឹងរបស់នារីរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន   នៅទីបញ្ជាការដ្ឋាន អាវុធ
ហត្ថខណ្ឌមានជ័យ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល