CamNews

ទេសចរណ៍ 

វិហារ Sumela នៃក្ដីបរិសុទ្ធ

វិហារ Sumela គឺជាវិហារដែលមានអាយុកាលជាង ១៦០០ឆ្នាំជាវិហារគ្រិះសាសនា Orthodox
តែមួយគត់ដែលបានសាងសង់លើភ្នំដែលមានកំពស់ប្រមាណ១២០០មែត្រនៅតំបន់ Macka
ក្បែរទីក្រុង Trabzon ប្រទេស Turkey។ រឿងព្រេងដែលដំណាលតគ្នាប្រាប់ថា វិហារនេះត្រូវ
បានគេសាងសង់ក្រោយពេលដែលអ្នកម្ដាយព្រហ្មចារី Mary ម្ដាយរបស់ព្រះយេស៊ូ បានបង្ហាញ
ខ្លួនអោយសាវ័កម្នាក់បានឃើញក្នុងសុបិន្ត ក្រោយមកគេក៏ចាប់ផ្ដើមសាងសង់វិហារនេះក្នុង
សតរត្សទី៦។ ក្នុងអំឡុងសតរត្សទី១៣ និង១៤ វិហារនេះត្រូវបានគេគ្រួសាររាជវង្សផ្គត់ផ្គង់
និងគាំពាររហូតមកដល់សតវត្សទី១៩។ វិហារនេះត្រូវបានគេបោះបង់ចោលនៅក្នុងឆ្នាំ១៩២៣
ក្នុងអំឡុងភាពចលាចលក្នុងសង្រ្គាម។ ក្នុងឆ្នាំ២០១០ក្រុមអ្នកសាសនាគ្រិះ Orthodox មួយក្រុម
បានទទូលការអនុញ្ញាតពីរដ្ឋាភិបាល Turkey ដើម្បីនាំអោយវិហារនេះក្លាយជាវិហារសាសនា
ពេញលេញឡើងវិញ។ លោកអ្នកដែលស្រមៃមើលទេថាវិហារដែលនៅលើភ្នំកំពស់១២០០
ម៉ែត្រមានសភាពយ៉ាងណា? អាកាសធាតុត្រជាក់វិហារដែលសំងំលាក់ខ្លួននៅកណ្ដាលផ្សែង
អ័ព្ធនិងព្រៃព្រឹក្សា នេះគ្រាន់តែឮក៏មានអារម្មណ៍ចង់ទៅមើលណាស់ទៅហើយ! ក្រលេកមើល
រូបភាពខាងក្រោមនេះបន្តិចទៅ៖

ដោយ៖ វឌ្ឍនា
ប្រភពពី៖ bigloveturkey

Tags: