ថ្មីៗនេះ Toshiba បានបង្ហាញ tablet ថ្មីដែលមានទំហំអេក្រង់ 13,3" និងប្រើប្រព័ន្ធដំណើរការ
Android 4.0 ក្នុងតាំងពិព័ណ៌ Toshiba World 2012 នៅប្រទេសអាឡឹម៉ង់។ ចំណុចគួរឲ្យចាប់
អារម្មណ៍ជាងគេរបស់ម៉ូដែលនេះ នោះគឺអេក្រង់មានទំហំធំឡើងដល់ 13,3" ដែលក្នុងពេល
នេះ tablet Android នៅលើទីផ្សារបច្ចុប្បន្ន គឺមានទំហំត្រឹមតែ 10,1" តែប៉ុណ្ណោះ។
ឧបករណ៍នេះមានលេខកូដ AT330 ប្រើអង្គគណនី NVIDIA Tegra 3 Quadcore មានភ្ជាប់
ប្រព័ន្ធទទួលសញ្ញាទូរទស្សន៍ ជាមួយនឹងអង់តែន ដែលអាចទាញចេញពីខ្លួនម៉ាស៊ីន។ AT330
មានបំពាក់ម៉ាស៊ីនថត 5 megapixel ម៉ាស៊ីនបន្សំបន្ទាប់ 1.3 megapixel ប្រើ SIM សំរាប់ភ្ជាប់
3G, Memory SD និងច្រកចេញ HDMI។
Toshiba មិនទាន់ប្រកាសថ្ងៃដាក់លក់ជាផ្លូវការ និងក៏មិនទាន់បង្ហើបឲ្យដឹងពីតំលៃរបស់
ឧបករណ៍នេះឡើយ។
ដោយ៖ មិនា
ប្រភព៖ Techfokus