CamNews

ថេបប្ល៊ែត 

Surface Pro 3 ១២អ៊ិន្ឈ៍ ចន្ទល់បង្វិលបាន ១៥០អង្សា នឹងត្រូវដាក់លក់ ចាប់ពីចុង​ខែ​សីហា

ចាប់ពីថ្ងៃទី ២៨ សីហា Surface Pro 3 ដែលជាមហិច្ឆតារបស់ Microsoft ក្នុងការផ្លាស់ប្ដូរជំនួស
កុំព្យូទ័រយួរដៃ នឹងត្រូវបានដាក់លក់ក្នុងទីផ្សារ ចំនួន ២៥ ក្នុងនោះក៏មានតំបន់អាស៊ីអាគ្នេយ៍ផង
ដែរ។

Microsoft ទើបតែបានប្រកាសថា នឹងដាក់លក់ ថេប្លេត Surface Pro 3 ចាប់ពីថ្ងៃទី ២៨ សីហា
ខាងមុខ នៅក្នុងប្រទេសចំនួន ២៥ ក្នុងនោះ ក៏មានឈ្មោះបណ្ដាប្រទេសនៅក្បែរខាងកម្ពុជា
ដូចជា ប្រទេសថៃ ម៉ាឡេស៊ី និង សឹង្ហបុរី ។ល។ បច្ចុប្បន្ន អតិថិជនដែលចាប់អារម្មណ៍ អាចចុះ
ឈ្មោះទិញថេប្លេតនេះ នៅលើបណ្ដាទំព័រដូប៉ូចែកចាយរបស់ Microsoft ដើម្បីឆាប់ទទួលបាន
ទំនិញ នៅក្នុងថ្ងៃចេញលក់។

ថេប្លេត Surface Pro 3 ដែលដាក់លក់ក្នុងបណ្ដាប្រទេសក្បែរខាងកម្ពុជា នឹងបង្កលក្ខណៈ​ងាយ
ស្រួលដល់ក្រុមអ្នកជំនួញកម្ពុជាផងដែរ។ បញ្ជីឈ្មោះបណ្ដាប្រទេសដែលនឹងមានវត្តមានរបស់
ថេប្លេត Surface Pro 3 អ្នកអាចរកអាន នៅទីនេះ

ក្នុងរយៈពេលមុននេះ នៅក្រុង New York អាមេរិក ក្រុមហ៊ុន Microsoft បានឧទ្ទេសនាមជាផ្លូវ
ការនូវផលិតផលថ្មីរបស់ខ្លួន គឺ Surface Pro 3 ដែលមានទំហំ 12 inch។ ថ្វីបើមានទំហំធំបែប
នេះ ប៉ុន្ដែ Surface Pro 3 មានកម្រាស់ត្រឹមតែ 9,1 mm ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ទម្ងន់របស់វា ក៏
ត្រឹមតែ 800 ក្រាម ប៉ុន្ដែមានស៊ុមលោហធាតុរឹងមាំ។ Surface Pro 3 មានចន្ទល់ពីខាងខ្នង អាច
បង្វិលបាន ១៥០អង្សា ធៀបនឹងម៉ាស៊ីន។

Surface Pro 3 បំពាក់ប្រូសេសឺរ ចាប់ពី Core i3 ឡើងទៅ , RAM 4 GB ចំណែកអេក្រង់របស់វា
មានរីសូលូសឹន 2160 x 1440 ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet/Surface


Tags: Surface Pro 3​ Microsoft August 28th