CamNews

កីឡាអន្តរជាតិ 

គ្រូ​បង្វឹក​ក្លឹប​យុវ​ជន Arsenal លោក Jonker ត្រូវ​បាន​តែង​តាំង​ដឹក​នាំ​ក្លឹប​ធំ Wolfsburg

(ក្រុងម៉ូនិច)៖ លោក Andries Jonker បានលាលែងពីតំណែងគ្រូបង្វឹកក្លឹបយុវកាំភ្លើងធំ Arsenal ជាផ្លូវការហើយ ដោយទៅដឹកនាំក្លឹបលេងក្នុងលីគកំពូល Bundesliga របស់អាល្លឺម៉ង់ Wolfsburg ដែលជាគ្រូបង្វឹកទី៣ ក្នុងក្លឹបលំដាប់ កំពូលនារដូវកាលឆ្នាំ២០១៦-២០១៧ នេះ។

តាមរយៈសារព័ត៌មាន BBC របស់អង់គ្លេសបានចេញផ្សាយនៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នេះថា បុរសវ័យ៥៤ឆ្នាំ Jonker មិនដែលដឹកនាំក្លឹបធំណាមួយនោះទេ តែធ្លាប់បានធ្វើជំនួយការរបស់គ្រូបង្វឹក Louis van Gaal នៅក្នុងក្លឹប FC Barcelona របស់អេស្ប៉ាញ និងក្លឹបខ្លារខិន Bayern Munich របស់អាល្លឺម៉ង់នាពេលកន្លងមក។

តាមពិតទៅពីមុនមក គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ខាងលើក៏ធ្លាប់ធ្វើជាជំនួសការក្នុងក្លឹប Wolfsburg នេះដែរកាលពី ៣ឆ្នាំមុន មុនមកដឹកនាំយុវជនរបស់ Arsenal នៃប្រទេសអង់គ្លេស ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកធំ ជំនួសកៅអី លោក Ismael ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលបានដឹកនាំក្រុមធ្លាក់ដល់លេខ រៀងទី១៤ បណ្តោះអាសន្នក្នុងចំណោម១៨ក្រុម។

១ប្រកួតដំបូងរបស់លោក Jonker ដឹកនាំ Wolfburg ប៉ះក្រុមលេខរៀងទី១១ Mainz ក្នុងក្របខណ្ឌកំពូល Bundesliga នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕

Andries Jonker

លោក Jonker

Image result for ismael coach

លោក Ismael ដែលត្រូវបណ្តេញចេញ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Arsenal