CamNews

តារា 

Floyd Mayweather ចូលហាងលក់គ្រឿងអលង្កា ចំណាយលុយដល់ទៅ ២៥ ម៉ឺនដុល្លា ទិញបានខ្សែកររាប់ខ្សែ និងពេជ្យ

ព័ត៌មានកីឡាករ៖ ស្ដេចប្រដាល់ស្បែកខ្មៅសញ្ជាតិអាមេរិក ដែលត្រូវបានគេស្គាល់ថា ជាកំពូលកីឡាករមុខ​លុយ ឈ្មោះ Floy Mayweather បានដើរផ្សារ ចូលហាងលក់គ្រឿងអលង្កាមួយកន្លែងទៀត ហើយកាលពីម្សិលម៉ិញ។

យោងតាមគេហទំព័រ TMZ បានចុះផ្សាយឲ្យដឹងថា អតីតកីឡាករប្រដាល់ស្បែកខ្មៅ Floy Mayweather ​បានបេតីនិងខ្សែករចំនួនជាច្រើនខ្សែរ ដែលខ្សែទី ១នោះមានទម្ងន់ដល់ទៅ ២.២ ផោន ជាមួយនឹងគ្រាប់ពេជ្យ២​គ្រាប់ ដែលមានបរិមាណ ៦០​ ការ៉ាត់ និងខ្សែដទៃទៀត មានទម្ងន់ ២.៦៥ ផោន ជាមួយនឹងពេជ្យ ៧០ ការ៉ាត់ ដោយបូកសរុបជាថវិការ ទៅ គឺ ២៥០០០០ ដុល្លារ ដោយគិតចេញជាសាច់ប្រាក់រាប់ភ្លាមៗ តែម្ដង។ 

ដោយ៖ អឿ អ៊ុយ