CamNews

ភាពយន្ត 

រឿង “Death Wish” ដែលសម្តែងដោយលោក Brus Willis មានចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះហើយ

កំសាន្ត ៖ លោក Brus Wilis ដែលលោកធ្លាប់បានសម្តែងក្នុងរឿង “Die Hard” ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនពេលនេះលោកបានចេញភាពយន្តថ្មីមួយទៀតហើយដែល មានចំណងជើងថា “Death Wish”។ ​ភាពយន្តនេះជាប្រភេទភាពយន្តដែលមានលាយលំគ្រប់រសជាតិ សេចក្តីស្រលាញ់ចំពោះគ្រួសារ ការស្វែងរកយុត្តិធម៍ កំប្លែង និង ការបាញ់ប្រហារយ៉ាងសាហាវ។ រឿងនេះនិយាយអំពីដុកទ័រ​ Paul ម្នាក់ដែលគាត់មានគ្រួសារដ៏មានសុភមគ្គល ប៉ុន្តែជាអកុសលយប់មួយគ្រួសាររបស់គាត់ត្រូវបានគេប្លន់សម្លាប់ ដោយលោកបានបាត់បង់ប្រពន្ធជាទីស្រលាញ់របស់លោក ចំណែកឯកូនស្រីបានបាត់បង់ស្មារតី ដោយមិនអាចដឹងថាពេលណាដឹងខ្លួនវិញនោះទេ។ លោកបានដាក់ពាក្យបណ្តឹង ប៉ុន្តែជាច្រើនថ្ងៃហើយនៅតែគ្មានតំរុយអ្វីបន្តិចសោះ។ ពេលនោះហើយដែលលោកដុកទ័រ Paul គាត់បានសំរេចចិត្តថានឹងរកយុត្តិធម៍សំរាប់គ្រួសាររបស់លោកផ្ទាល់តែម្ត​ង។ ពីដុកទ័រដែលធ្លាប់តែជួយសង្រ្គោះជីវិតមនុស្សប្រែក្លាយជាអ្នកសម្លាប់មនុស្សអាក្រក់ដោយមិនញញើតដៃ។ ចង់ដឹងថារឿងនេះកំប្លែងនិងល្អមើលយ៉ាងណានោះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

នឹងចាក់បញ្ចាំងថ្ងៃទី ១ ខែមិនាខាងមុខនេះ

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limted 

Tags: Movie Article Death Wish