CamNews

ម៉ូដែល 

តារា​កូរ៉េ លេង​ស្ទីល​បែបណា សម្រាប់​ចុងរដូវ​រំហើយ?

ថ្វីបើ​ស្ថិត​ក្នុងប្រទេស​ដែលមាន​អាកាសធាតុ​ត្រជាក់ ហើយ​កំពុង​ជា​រដូវ​រាង​រងា​បន្ដិច ប៉ុន្ដែ​ក្រុម​តារា​កូរ៉េខាងត្បូង​មួយចំនួនធំ នៅតែ​ចូលចិត្ត​ស្លៀកពាក់​ខ្លី។ តើ​តារា​កូរ៉េខាងត្បូង លេង​ស្ទីល​សម្លៀក​បំពាក់​បែបណា នៅក្នុង​បណ្ដា​ថ្ងៃ​នា​ចុងខែ​តុលា​នេះ?  សូម​ទស្សនា​ជាមួយ​យើងខ្ញុំ នូវ​បណ្ដា​រូបភាព​ដ៏​ស្រស់ស្អាត​របស់​តារា​នានា នៅ​ឧបទ្វីប​នេះ។



 ចុងរដូវ​រំហើយ Jessica (SNSD) បង្ហាញខ្លួន​ក្នុង​ឈុត​សម្លៀកបំពាក់​ដ៏​កក់ក្ដៅ ដែលមាន​អាវក្រាស់ៗ និង​ខោ​រឹប​ក្រាស់​ពណ៌​ប្រផេះ។ ស្បែកជើង sneaker និង​កន្សែង​បង់ក​ក្រឡា ក៏ត្រូវ​បាន Jessica ប្រើប្រាស់។

 
ខណៈដែល Sunny ពាក់អាវ hoodie ជាមួយ​សំពត់​ខ្លី ស្បែកជើង wedge sneaker ពណ៌​ក្រហម ស្រី​ស្អាត Yoona លេង​ស្ទីល​អាវធំ​វែង​ពណ៌​ខ្មៅ ជាមួយ​ខោ​រឹប skinny jeans និង​ស្បែកជើង smoking slipper ពណ៌​ស្បែក​ខ្លា។

 
Tiffany លេង​ស្ទីល​ពណ៌​ខៀវ​ស្ទើរ​មួយឈុត​តែម្ដង លើកលែងតែ​អាវ​រឹប​ក្នុង ស្បែកជើង​ពណ៌​ផ្កាឈូក និង​កាបូប​យួរដៃ​តម្លៃ​ថ្លៃ។

 
ស្ទីល​ទាហាន​គឺជា​ការ​ស្លៀកពាក់​មួយបែប​អាច​ប្រើប្រាស់​ក្នុង​រដូវរំហើយ​នេះ ។ Luna (F(x)) ប្រើប្រាស់​អាវ​ខៀវ​ប្រផេះ​បែប​ទាហាន ពាក់​ជាមួយ​អាវ​អៀម​ខ្លី និង​ស្បែកជើង ankle boots ។

 
ប្រធាន​ក្រុម F(x) នាង Victoria លេចធ្លោ​ក្នុង​ទីសាធារណៈ នៅពេល​ប្រើប្រាស់​ឈុត​សម្លៀកបំពាក់​ខ្មៅ​សុទ្ធ តាំងពី​មួក រហូតដល់​ស្បែកជើង។

 
តារា​សម្ដែង​ស្រី Gong Hyo Jin  បង្ហាញ​ជើង​ស្រ​ឡូ​ន​របស់ខ្លួន ដោយ​ស្លៀក​ខោខ្លី short jeans និង​អាវ​រឹប​ដៃ​វែង ពណ៌​ប្រផេះ​ខ្មៅ។ ចំណែក​ស្រោមជើង​ពណ៌​ក្រហម​របស់​នាង ក៏​ជា​ចំណុច​លេចធ្លោ​ផងដែរ។

 
Hyorin (SISTAR) ប្រើប្រាស់​ស្ទីល tomboy" ៖ អាវ​សិ​មិ​ស​ក្រឡា អាវធំ​វែង cardigan និង​ខោ ខៅ​ប៊ោ​យ boyfriend jeans ។




ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ K14







Tags: Korean Stars Style October autumn