ជីវិតដ៏កំសត់របស់លោកយាយម្នាក់ ត្រូវបាន តារាសម្តែង ដ៏មានប្រជាប្រិយភាព កញ្ញា ពេជ្រ ចរណៃ បានទៅដល់ទីកន្លែងរស់នៅរបស់លោកយាយផ្ទាល់ ព្រមទាំងបានជួបនឹងលោកយាយ ដែលគាត់មានសភាព គ ថ្លង់ ទៀតផង។
នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា ពេជ្រ ចរណៃ បានរៀបរាប់ពីជីវិតរបស់លោកយាយថា៖
"សូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំដាច់ចិត្តអូសរំលងអីណា ជីវិតរបស់លោកយាយកំសត់ខ្លាំងណាស់។លោកយាយ ឡាំ មានអាយុ 78 ឆ្នាំ រស់នៅភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្ដាល លោកយាយគ្មានកូនគ្មានចៅទេ ហើយប្ដីបានស្លាប់កាល 3 ឆ្នាំមុន ដែលរាល់ថ្ងៃនេះលោកយាយរស់នៅតែម្នាក់ឯង។ លោកយាយមានជំងឺ គរថ្លង់ហើយស្មារតី និងរាងកាយរបស់លោកយាយ ខូចប្រហែល40% គឺមិនស្រួលដូចយើងទេ យាយតែងតែដើរទៅសុំបាយវត្ត និងអ្នកភូមិនៅជិតៗនោះ។
ថ្ងៃមួយមានមនុស្សមិនល្អ បានចាប់លោកយាយកទៅទុកអស់រយៈពេល 10 ថ្ងៃដើម្បីឱ្យលោកយាយដើរសុំទានអោយគេ។ សំណាងល្អរបស់លោកយាយ បានអ្នកនៅជិតភូមិគាត់បានជួបនឹងជូនមកផ្ទះវិញ មួយរយៈនេះ លោកយាយរស់នៅវេទនាណាស់ ព្រោះផ្ទះរបស់លោកយាយធ្លុះធ្លាយគ្រប់កន្លែង ពេលភ្លៀងម្ដងៗ។ យាយសំរានទាំងសើម យាយខ្វះខាតច្រើនណាស់ ស្បែកជើង សម្លៀកបំពាក់ មុងភួយ កន្ទេល ផ្ទះខ្យល់ខ្លាំងម្ដងៗស្ទើរតែប៉ើងទៅហើយ ខ្ញុំសរសេរបណ្ដើរស្រក់ទឹកភ្នែកបណ្ដើរ ព្រោះមិនអាចជួយលោកយាយ ទៅតាមចិត្តដែលខ្ញុំចង់ជួយបាន លោកយាយកំសត់ពេកហើយ វេទនាពេកហើយ ឬក៏លោកយាយត្រូវរស់នៅរងទុក្ខវេទនាបែបនេះរហូតដល់ស្លាប់?
នាងខ្ញុំ ពេជ្រ ចរណៃ សូមលើកដៃសំពះសុំទានពីពុកម៉ែបងប្អូនទាំងក្នុងស្រុក និងក្រៅស្រុកជួយដល់លោកយាយផង ខ្ញុំនឹងធ្វើការឡាយក្នុង Facebook ដើម្បីអោយបងប្អូនទាំងអស់គ្នាដឹងកាន់តែច្បាស់ពីរឿងរបស់លោកយាយ សូមជួយស៊ែរបន្តរផង ទាក់ទង់ជួយលោកយាយតាមរយះនាងខ្ញុំបាន 096 926 7777"៕
អត្ថបទ៖ ចំរើន