CamNews

ទេសចរណ៍ 

ពិតជាភ្ញាក់ផ្អើល ទឹកជ្រោះមាស ដ៏ស្រស់ស្អាត ចម្លែក ហ្គាលហ្វស

ហ្គាលហ្វស ឬ ទឹកជ្រោះមាស ជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ សម្បូរដោយបរិយាកាស ដ៏ទាក់ទាញ
ដែលមានទីតាំងស្ថិតនៅ ប្រទេសប្រទេសអាយឡែន។

ទឺកជ្រោះមាស  ជាកន្លែងសំរាកលំហែកាយមួយ   ពោរពេញដោយទេសភាពដ៏ប្រណិត  មានទឹកធ្លាក់
ពីរជាន់ ដែលមានកំពស់សរុប ៣២ម៉ែត្រ។ ទឹកជ្រោះមាស ជាផ្នែកមួយនៃទន្លេ Hvítá  នៅជិតតំបន់ពីរ
ដ៏ទាក់ទាញ គឺ  តំបន់ដែលមានទឹកពុះ  ផុសចេញពីដី Haukadalur និង  តំបន់ឧទ្យានជាតិ​​ Þingvellir
ដ៏ស្រស់ស្អាត។ តំបន់ទាំងបីនេះ  ត្រូវគេឱ្យឈ្មោះថា  តំបន់រង្វង់មាស (Golden Circle)  ដោយសារតែ
តំបន់ទឹកជ្រោះមាសនេះ ជាកន្លែងកំសាន្ត និង សំរាកលំហែ ដ៏ពេញនិយម ជាមួយនឹងសណ្ឋាគារនិង
កន្លែង ដ៏ស្រស់ស្អាត នៅជិតទឹកជ្រោះ ដែលគេឱ្យតំលៃ ឬ ឈ្មោះវា ថាជាតំបន់មាស៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ beautifulplaces