CamNews

សម្រស់ 

កែសក់រួញឱ្យត្រង់ ដោយវត្ថុធម្មជាតិ

បច្ចុប្បន្ន នៅលើទីផ្សារមានថ្នាំជាច្រើនប្រភេទដែលមានមុខងារជួយធ្វើឱ្យសក់ត្រង់ ប៉ុន្ដែបណ្ដា
ប្រភេទថ្នាំទាំងនោះ មានផ្ទុកជាតិគីមីយ៉ាងច្រើនដែលអាចបណ្ដាលឱ្យសក់ខូច។ ប៉ុន្ដែវត្ថុធាតុធម្ម
ជាតិ ដែលមិនមានជាតិគីមីខាងក្រោមនឹងជួយសម្រេចគោលបំណងរបស់អ្នក ដោយមិនមាន
ផលប៉ះពាល់ដល់សុខភាពសក់។

ទឹកដោះគោ


ការធ្វើឱ្យសក់ត្រង់ដោយទឹកដោះគោ គឺមានលក្ខណៈសាមញ្ញ អ្វីដែលអ្នកត្រូវការ នោះគឺ ដបជ័រ
ទំនេរប្រភេទបាញ់ទឹក ទឹកដោះគោ ១/៣ពែង និងទឹកស្អាត ១/៣ពែង។ ចូរលាយគ្រឿងផ្សំទាំងនេះ
ចូលគ្នា រួចចាក់ចូលទៅក្នុងដប ហើយបាញ់ទៅលើសក់។

អ្នកត្រូវបាញ់គ្រឿងផ្សំនេះឱ្យសព្វសរសៃសក់ រួចទុកចោល ១ម៉ោង ហើយកក់សម្អាតដោយសាប៊ូ
បំប៉នសំណើម។ ប្រភេទគ្រឿងផ្សំនេះ អាចជួយឱ្យសក់បានទន់ ត្រង់ ចាប់ពី ២ ទៅ ៣ថ្ងៃ ឬយូរជាង
នេះ។

ទឹកដោះគោ និងទឹកឃ្មុំ


ទឹកដោះគោ ជួយឱ្យសក់ត្រង់រលោង ចំណែកទឹកឃ្មុំ ជួយចិញ្ចឹមសក់ ដូច្នេះ រូបមន្ដធ្វើឡើងអំពី
ទឹកឃ្មុំ និងទឹកដោះគោ ពិតជាសមស្របសម្រាប់ប្រើចំពោះសក់ដែលខ្វះសំណើម និងសក់ដែល
ត្រូវបានអ៊ុតរួញ។

យកទឹកឃ្មុំ ១/៣ ពែង និងទឹកដោះគោ ១/៣ពែង លាយជាមួយគ្នា និងចាក់ចូលក្នុងដប រួចបាញ់
ទៅលើសក់។ ក្រោយពីបាញ់រួច ចូររក្សាទុកគ្រឿងផ្សំនេះនៅលើសក់ ឱ្យបាន ១ម៉ោង ទើបជម្រះ
ដោយសាប៊ូកក់សក់។

ប្រេងអូលីវ និងស៊ុត


យកស៊ុត ២គ្រាប់ បំបែកយកទឹកស និងទឹក​ក្រហម កូរជាមួយគ្នាឱ្យសព្វ ក្រោយមក បន្ថែមប្រេង
អូលីវចំនួន ២ស្លាបព្រាកាហ្វេចូលពីលើ រួចបន្ដកូរឱ្យសព្វ។ លាបគ្រឿងផ្សំនេះទៅលើសក់ ទន្ទឹម
នឹងនេះ ត្រូវយកក្រាស់មកសិតសក់ ដើម្បីឱ្យសក់គ្រប់សរសៃបានសើម។ រក្សាវាទុកឱ្យបានពី ២
ទៅ ៣ម៉ោង រហូតដល់វាស្ងួត ទើបកក់សក់ជម្រះ។

ក្រូចឆ្មារ និងទឹកខ្ទិះដូង


កោសដូងចាស់ ១ផ្លែ ច្របាច់យកទឹករបស់វា ក្រោយមកច្របាច់ក្រូចឆ្មារ ១ចំណិតតូច យកទឹកវា
បន្ដក់ចូលខ្ទិះដូង។ កូរគ្រឿងផ្សំនេះ រហូតដល់វាមានសភាពដូចក្រែម រួចដាក់ក្នុងទូរទឹកកក ១ថ្ងៃ។
លាបគ្រឿងផ្សំនេះទៅលើសក់ និងម៉ាស្សាក្បាល។ យកកន្សែងដែលបានត្រាំទឹកក្ដៅ ពូតទឹកឱ្យ
អស់ ហើយគ្របទៅលើក្បាល។ ១ ម៉ោងក្រោយ លាងជម្រះវាដោយទឹកស្អាត។ ប្រើគ្រឿងផ្សំនេះ
ឱ្យបាន ៣ដង/សប្ដាហ៍ សក់របស់អ្នកនឹងត្រង់រលោង ដូចចិត្ត។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

អាថ៌កំបាំងក្នុងការផាត់មុខ សម្រាប់ស្បែកស្ងួត នារដូវរងា

បំបាត់មុនអង្កាម មុនក្បាលខ្មៅ ដោយ​ក្រូចពោធិ៍សាត់

អាថ៌កំបាំងដើម្បីឱ្យធ្មេញ ស ភ្លឺរលោង ដោយ​ធម្ម​ជាតិ



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Ladyzo


Tags: Curly Hair Straight Hair natural milk coconut honey egg