CamNews

ជីវិត និងការងារ 

Bill Gates ហូបទឹកចម្រាញ់ពីលាមកមនុស្ស ៖ នេះជាគម្រោងដ៏អស្ចារ្យ សម្រាប់សន្តិសុខទឹក

ថ្មីៗនេះ Bill Gates បានបង្ហោះនៅលើ blog ឯកជនរបស់ខ្លួន អំពីគម្រោងថ្មី ដែលកំពុងត្រូវបាន
ឧបត្ថម្ភដោយមូលនិធិមនុស្សធម៌ Bill & Melinda Gates Roundation។ នោះគឺម៉ាស៊ីនដែលមានមុខ
ងារ ប្រែក្លាយលាមក និងទឹកលូ ទៅជាទឹកស្អាត និងថាមពលអគ្គីសនី។ Bill Gates ក៏បានឱ្យដឹង
ថា ខ្លួនធ្លាប់បានសាកល្បងហូបទឹកដែលចម្រាញ់ពីលាមកនេះផងដែរ។

មាស៊ីនOmniprocessor នេះ ត្រូវបានស្រាវជ្រាវ និងបង្កើតឡើងដោយក្រុមហ៊ុន Janicki ។ ម៉ាស៊ីន
នេះ មានលទ្ធភាពចម្រាញ់ទឹកលូទៅជាទឹក ក្រោយមកទឹកនេះ ត្រូវបានបញ្ជូនមកទៅកាន់ប្រព័ន្ធ
ចម្រោះពិសេស និងផ្ទុកសម្រាប់បញ្ចេញជាចំហាយទឹក។ បន្ទាប់ពីឆ្លងកាត់បណ្ដាដំណាក់កាល
ខាងលើ ទឹកនោះ ត្រូវបានគេអះអាងថា ជាទឹកស្អាត ធនាសុវត្ថិភាពខ្ពស់ និងអាចទទួលទានបាន។

ទន្ទឹមនឹងនេះ ប្រព័ន្ធ មាស៊ីនOmniprocessor ក៏មានសមត្ថភាពបង្កើតជាថាមពលអគ្គិសនីគ្រប់
គ្រាន់ ដើម្បីផ្គត់ផ្គង់សម្រាប់អំឡុងពេលដំណើរការ ដូច្នេះ នេះគឺជាម៉ាស៊ីនដ៏អស្ចារ្យ ហើយអាចរក
ចំណេញបាន ក្រៅពីដោះស្រាយបញ្ហាបរិស្ថាន និងទឹកស្អាត។

Gill Gates ក៏កំពុងតែមានគម្រោងសាងសង់ប្រព័ន្ធម៉ាស៊ីនទីពីរ ដើម្បីដំណើរការសាកល្បងនៅ
Dakar , Senegal សម្រាប់ឆ្នាំ ២០១៥នេះ។ ក្រោយមក គម្រោងនេះ នឹងត្រូវពង្រីកនៅក្នុងប្រទេស
ឥណ្ឌា។ មហាសេដ្ឋី Bill Gates ក៏សង្ឃឹមដែរ​ថា អាជ្ញាធរនៃបណ្ដាប្រទេស នឹងចាប់អារម្មណ៍លើ
គម្រោងពិសេសនេះ ហើយប្រើប្រាស់វាយ៉ាងទូលំទូលាយ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes


Tags: Bill Gates ទឹកចម្រាញ់ពីលាមក Omniprocessor