ឧទ្យានជាតិរាម ត្រូវបានប្រកាសជាតំបន់អភិរក្សនៅឆ្នាំ១៩៩៣ ដោយព្រះរាជក្រិត្យ ពីព្រោះតែតម្លៃជាតិវិទ្យាសាស្ត្រ អប់រំ និងកម្សាន្ត។ ឧទ្យាននេះស្ថិតនៅប្រហែលជា ១៨គីឡូម៉ែត្រ ខាងកើតខេត្តព្រះសីហនុ។ បុគ្គលិកឧទ្យានជាតិនេះ បម្រើជូនដំណើរកម្សាន្តដោយទូក ឬក៏ជូនដោយថ្មើជើងទៅកាន់តំបន់ដែលគួរឲ្យចាប់អារម្មណ៍ផ្សេងៗ ពោរពេញទៅដោយទេសភាពដ៏ស្រស់ស្អាត។
អ្នកទេសចរអាចទស្សនាសត្វស្វា ផ្សោត ប្រើស ជ្រូកព្រៃ និងបក្សាបក្សីជាច្រើនប្រភេទនៅលើផ្ទៃដីប្រមាណ២១,០០០ហិកតា។ ឧទ្យាននេះមានព្រៃភ្នំ ព្រែក មាត់សមុទ្រ កោះ និងច្រាំងដែលមានផ្កាថ្មធម្មជាតិនៅក្នុងទឹកសមុទ្រ ដ៏ទាក់ទាញ៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia