CamNews

កុំព្យូទ័រ 

កុំព្យូទ័រមហាតូច តម្លៃ ៩ដុល្លារ អាចលេងហ្គេម ហ្វេសប៊ុក និងកម្មវិធីជាច្រើនទៀត

ក្រុមហ៊ុនផលិតកុំព្យូទ័រ​​ Next Thing ទើបតែឧទ្ទេសនាមកុំព្យូទ័រតូចបំផុត និងមានតម្លៃទាបបំផុត
ក្នុង​ពិភពលោក គឺត្រឹមតែ ៩ដុល្លារប៉ុណ្ណោះ។

គួររំលឹកថា មុននេះ អង្គការមិនរកប្រាក់ចំណេញ Raspberry Foundation ធ្លាប់បានផលិតកុំព្យូទ័រ
តួច Raspberry Pi ដែលមានទំហំប្រហាក់ប្រហែលនឹងកាត ATM និងមានតម្លៃ ៣៥ ដុល្លារសហ
រដ្ឋអាមេរិក។ ពេលនេះ Next Thing ក៏បានចូលប្រកូតប្រជែក ដោយផលិតកុំព្យូទ័រ CHIP ដែល
មានទំហំតូចជាងឆ្ងាយបើធៀបនឹង Raspberry Pi។

តាមគម្រោង CHIP នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Linux ។ CHIP មានទំហំតូចជាងផ្លែ
ចេញដល់ទៅ ៤ដង ហើយតម្លៃក៏ទាបជាង ៤ដង ធៀបនឹង Raspberry Piពោលគឺអ្នកអាចទិញ
កុំព្យូទ័រ​នេះ​ក្នុងតម្លៃ​​ ៩ដុល្លារអាមេរិក។

CHIP នឹងត្រូវ​បានបំពាក់ប្រូសេសឺរ Allwinner R8 Cortex A8 1 GHz ជាមួយ GPU Mali400,
RAM 512 MB និងអង្គចងចាំ flash 4 GB។ ក្រៅពីនេះ CHIP ក៏មានរន្ធ micro USB រន្ធដោត
កាស និងម៉ៃក្រូហ្វូន ហើយថែមទាំងមានប្រព័ន្ធ Wifi និង Bluetooth ផងដែរ។ ម៉ាស៊ីននេះនឹង
ទាញយកថាមពលអគ្គីសនីពី DC ថ្ម LiPo ឬ micro USB។

ថ្វីបើមានរូបរាងតូច ប៉ុន្តែ កុំព្យូទ័រនេះ អាច​ដំណើរការកម្មវិធីជាច្រើន ដូចជា LibreOffice
ប្រៅសឺរ Chromium រួមទាំងបណ្ដា​ហ្គេម និងកម្មវិធីផ្សេងៗទៀត យ៉ាងរលូន។

យ៉ាងនេះក្ដី តម្លៃ ៩ដុល្លារ អ្នកនឹងទទួលបានតែគ្រឿងម៉ាស៊ីនកុំព្យូទ័រនេះតែប៉ុណ្ណោះ ហើយបើ
ចង់មានសម្បក PocketCHIP នោះអ្នកត្រូវបង់ប្រាក់ ៤០ដុល្លារ។ PocketCHIP មានភ្ជាប់ជាមួយ
នូវ ក្ដារចុច អេក្រង់ថាច់ស្គ្រីន 4,3 inch និងថ្ម 3000 mAh។ ម៉ាស៊ីននេះ អាចប្រើជាបន្តបន្ទាប់
ក្នុងរយៈពេល ៥ម៉ោង។

តាមគម្រោង ក្រុមហ៊ុន Next Thing នឹងបញ្ចេញលក់ កុំព្យូទ័រ CHIP នេះ ចាប់ពីខែធ្នូខាងមុខ
ប៉ុន្តែ សម្បក PocketCHIP នឹងបង្ហាញខ្លួនក្នុងទីផ្សារ នៅក្នុងខែឧសភា ឆ្នាំ ២០១៦៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖  Kickstarter/Ardevon


Tags: Next Thing CHIP PocketCHIP កុំព្យូទ័រតម្លៃថោកបំផុត