(ភ្នំពេញ)៖ តារាចម្រៀងស្រីពូកែខាងក្បាច់រាំ ក្នុងផលិតកម្ម ថោន នាង ផាន វីរ៉ាទី ហៅ រ៉ាប៊ី ជាតារាស្រីម្នាក់មានសម្រស់ស្រស់ស្អាត នឹងពោរពេញទៅដោយសមត្ថភាព ថ្មីៗនេះ ត្រូវបានគេទម្លាយថា បន្ទាប់ពីមានឈ្មោះល្បី មានការគាំទ្រច្រើនគួរសមមក នាងចាប់ផ្ដើមកើតជំងឺតួឯក (តម្លើងឫក) និងមើលឃើញលុយជាធំ ដោយពុំបានគិតពីមិត្តភាព ឬធ្លាប់ស្គាល់គ្នា រាបអានគ្នាឡើយ ។

កញ្ញា រ៉ាប៊ី ត្រូវបានមហាជនមើលឃើញថា នាងមិនត្រឹមតែអាចច្រៀងបានពីរោះ និងតុបតែងខ្លួន បានស្អាតប៉ុណ្ណោះទេ នាងថែមទាំងអាចរាំបានយ៉ាងរស់រវើកទៀតផង ពិសេសជាតារាដែលសម្ដែងបានល្អ ។ ចំណែកឯកានិយាយស្ដីវិញ ត្រូវបានគេដឹងថា រ៉ាប៊ី ជាពិធីការិនីរបស់ទូរទស្សន៍ ហង្សមាស មុននឹងនាងក្លាយជាតារាចម្រៀង ក្នុងផលិតកម្ម ថោន។

តារាចម្រៀងស្រីស្រស់ល្បីល្បាញខ្លាំង ក្នុងបទចម្រៀង «ទុកក្រមុំឲ្យម៉ែមើល» កញ្ញា រ៉ាប៊ី បានបញ្ចូលគ្នារវាងក្បាច់សារ៉ាវ៉ាន់នឹងញាក់រួមគ្នា ធ្វើឲ្យនាងកាន់តែលេចធ្លោរ ពិសេសមានតារាចម្រៀងផ្សេងៗ ចំឡងស្ទីលរបស់នាងទៀតផង ព្រោះធ្វើបានល្អ។ តារាចម្រៀងស្រីដ៏ស្រស់ស្អាត ញញឹមមានស្នេហ៍ ពិសេសប្រុសៗ ចោមរោម ដូចឃ្មុំចាំក្រេបផ្កា ស្រីស្រស់ រ៉ាប៊ី ត្រូវបានគេដឹងថា មានម្ចាស់បេះដូងរួចហើយ តែមិនបើកចំហរ ហើយនាងមិនផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត រឿងឯកជនឡើយ ។

កញ្ញា រ៉ាប៊ី ថ្វីត្បិតតែមានរូបស្អាត តែចិត្តនាងវិញ កំពុងតែទទួលរងការចោទប្រកាន់ ពីសំណាក់មហាជនថា មិនស្រស់ស្អាតដូចរូបសម្បត្តិឡើយ។ ប្រភពព័ត៌មាន ពីអ្នករៀបចំកម្ម វិធីសប្បុរសធម៌មួយ បាននិយាយប្រាប់ Khmertalking ថា តារាចម្រៀង រ៉ាប៊ី បានបដិសេធមិនចូលរួម កម្មវិធីមនុស្សធម៌ឡើយ ព្រោះមិនបានលុយ ហើយនាងហាក់ទៅអមៗគេ ដូច្នេះនាងមិនទៅទេ។ អ្នករៀបចំកម្មវិធីរូបនោះ អន់ចិត្តនឹងនាងមិនតិចទេ ព្រោះគេសង្ឃឹមថា នឹងចូលរួមជួយសង្គម ដូចតារាដទៃ ប៉ុន្តែធាតុពិត នាងជាមនុស្សមើលឃើញតែលុយ បើជួលគឺនាងទៅភ្លាម ។

ចំពោះមូលហេតុ ដែល រ៉ាប៊ី បដិសេធន៍ មិនបានទៅចូលរួម ត្រូវបានគេដឹងថា នាងយកលេសថារវល់ ដែលផ្ទុយពីតារាផ្សេងៗ ល្បីល្បាញជាងនាង ប៉ុន្តែគេមិនធ្វើចរឹតតួឯក ដូចនាង រ៉ាប៊ី ទេ ។

តារាចម្រៀងស្រីស្រស់ រ៉ាប៊ី មិនអាចសុំការបំភ្លឺបានទេ ។ Khmertalking សង្ឃឹមថា នាងនឹងចេញមកបកស្រាយ ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ ព្រោះបើសិនជា ដូចពាក្យគេទម្លាយមែន មិនយូរទេ នាងនឹងធ្លាក់កូដវិញមិនខាន ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង