ព័ត៌មានកំសាន្ត ៖ តារាចម្រៀងជប៉ុនលោក Kosaka Daimaou ដែលមិនសូវមានគេស្គាល់សោះពីមុនមកនោះ បានចាប់ផ្តើមល្បីល្បាញយ៉ាងខ្លាំងក្រោយពីចេញចម្រៀងមួយបទដ៏ខ្លី និងមានតែបីបួនឃ្លាដដែលៗ Pen Pineapple Apple Pen ឬ ហៅកាត់ថា PPAP ។

ក្រៅពីបានបំបែកកំណត់ត្រាពិភពលោក និងបានបង្ហាញខ្លួនតាមកម្មវិធីទូរទស្សន៍ជាច្រើន វីដេអូរបស់គាត់ក្នុង YouTube មានគេចុចមើលបទចម្រៀងរបស់គាត់រហូតដល់ទៅ ៩០ លាន View ឯណោះ។ ហើយរូបគាត់ផ្ទាល់ក៏បានបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ជប៉ុនមួយ លោកត្រូវបានគេសួរពីចំណូលដែលបានពីបទចម្រៀងដ៏ល្បីនោះ ។

នៅពេលដែលពិធីករសួរថា តើលោករកចំណូលបានប៉ុន្មានពីបទចម្រៀង PPAP របស់លោក? ភ្លាមនោះតារាកំប្លែងរូបនេះបានឆ្លើយថា៖ "ខ្ញុំគ្មានបានអីសូម្បីតែមួយយ៉េនពីបទចម្រៀងនេះសោះហើយ" ។ ចម្លើយនេះពិតជាធ្វើឲ្យមហាជនហួសចិត្តស្ទើរគ្រប់គ្នាតែម្តង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រូបលោកផ្ទាល់សង្ឃឹមថា លោកនឹងអាចរកចំណូលបានតាមរយៈបទចម្រៀងរបស់គាត់ក្រោយៗ ៕

ដោយ ៖ គន្ធា

ប្រភព ៖ IG