CamNews

តាចាស់ល្មោមតណ្ហា រំលោភចៅស្រី​អាយុ៩ឆ្នាំ សម្រេចជាច្រើនដង​ ត្រូវសមត្ថកិច្ចចាប់ខ្លូន

(ឧត្តរមានជ័យ​)៖​  លោ​កឧត្តមសេនីយ៍​ត្រី ម៉ែន​ លី​ ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ភ្នាក់ងារFresh ​News នៅព្រឹក ​ថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ២០១៦នេះថា​ តាចាស់ល្មោមតណ្ហា ឈ្មោះ ស៊ីញ ចំរើន​ ហៅ ម៉ូន អាយុ៥៧ឆ្នាំ​ រំលោភសេព​សន្ថវៈ​លើចៅស្រី របស់ខ្លួនអាយុ៩​ឆ្នាំ សម្រេចជាច្រើ​នដង​ នៅភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង។

លោកឧត្តមសេនីយ៍ត្រី បន្តថាជនសង្ស័យបានលួងលោមក្មេងស្រី​រងគ្រោះ ដើម្បីរំលោភបាន៥លើកមកហើយ លុះលើកចុងក្រោយ អស់ល័ក្ខ នៅថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០១៦​ម្សិលមិញនេះ ទើបម្តាយជនរងគ្រោះមានការសង្ស័យ ហើយបានសួរជនរងគ្រោះពេលនោះកូន (ជនរងគ្រោះ) ក៏បានប្រាប់ទៅម្តាយថា ខ្លួនត្រូវបាន តាម៉ូន បានរំលោភខ្លួនជាច្រើនដង​  ហើយគំរាមមិនប្រាប់អ្នកណាទេ។

លោកបន្ថែមថា ក្រោយពីទទួលបានបណ្តឹង កម្លាំងប៉ុស្តិ៍ក៏បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យខាងលើ បាននៅល្ងាច​ថ្ងៃដដែរ​ បញ្ជូនមក កាន់អធិការដ្ឋាន បន្ទាប់ពីបានសួរនាំជនសង្ស័យ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើបែបនេះពិតមែន។

បច្ចប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី