CamNews

ប៉ែន​ ចំរ៉ុង​ ​មិន​​និយាយ​​អ្វី​​ច្រើន​​ជុំវិញ​​បណ្ដឹង​​​លែង​​​លះ ខណៈ​ភិន សុដាលីស ព្យា​​យាម​​​​គេច

(ភ្នំពេញ)៖ លោក​ ប៉ែន​ ចំរ៉ុង​ ពិធីករ​ល្បី​ឈ្មោះ​ ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ និងជាតារាសម្ដែង ដ៏មានប្រជាប្រិយភាព បាន​ព្យាយាម​លាក់បាំង​រឿងរ៉ាវ​ប្រេះឆា​ ជាមួយ​ភរិយា​ គឺ​អ្នក​ស្រី​ ភិន​ ​សុដាលីស​ ជាពិសេសបណ្ដឹងលែងលះគ្នា នៅពេលនេះ ដោយ​ពុំ​រៀបរាប់​លម្អិតថា ​អ្វី​​ដែលជា​ដើមចម​​ ​ឈាន​ដល់​ការ​ដាក់​ពាក្យ​ បណ្ដឹង​សុំ​លែងលះ​ ចូល​តុលាការ​ នោះ​ទេ​ ។ ជាមួយគ្នានេះ អ្នកនាង ភិន សុដាលីស ក៏បានគេចវេស​ពីអ្នកការសែត នៅពេលព្យាយាមចោទសួរដូចគ្នា នេះដែរ ។

ដូចអ្វីដែលបានគ្រោងទុក តារាសម្ដែង ​ប៉ែន ចំរ៉ុង បានចូលខ្លួនមកបំភ្លឺ នៅក្នុងសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦​នេះ តាមពាក្យបណ្ដឹង របស់ខ្លួនដែលបានប្ដឹងសុំ លែងលះប្រពន្ធ គឺអ្នកនាង ភិន សុដាលីស កាលពីអំឡុងមុន ពិធីបុណ្យចូលឆ្នាំថ្មី ។ ជាមួយគ្នានេះ តារាសម្ដែងល្បីឈ្មោះ កំពុងតែត្រៀមខ្លួន ក្លាយជាស្រ្តីមេម៉ាយ ទាំងក្មេងវ័យ ​អ្នកនាង ភិន សុដាលីស ក៏បានចូលមកកាន់​សាលាដំបូង រាជធានីភ្នំពេញ តាមការកោះអញ្ជើញ របស់មន្រ្តីតុលាការដែរ នៅព្រឹកជាមួយគ្នានេះ ដើម្បីឆ្លើយបំភ្លឺជុំវិញបណ្ដឹង សុំលែងលះ របស់លោកប្ដីហេងស៊យ គឺលោក ប៉ែន ចំរ៉ុង ។

ពេលកំពុងសាកសួរ និងក្រោយពីសាកសួរចប់ គេបានសង្កេតឃើញថា មានអ្នកកាសែតកំពុងតែ ឈរចាំឲ្យរហង់ នៅខាងមុខទ្វារ និងនៅចំហៀង នៃសាលាដំបូងរាជធានៅភ្នំពេញ ដើម្បីផ្ដិតយករូបភាព និងធ្វើការ​សាក​សួរ​​ដោយផ្ទាល់ ពីសំណាក់តារាសម្ដែង ទាំងពីរដួងនេះ ។ ប៉ុន្តែសម្រាប់តារាសម្ដែង ភិន សុដាលីស គ្រាន់តែឃើញអ្នកកាសែតចាំសួរ និងថតរូបនាងផងនោះ បានធ្វើឲ្យនាង​​ ហាក់ភិតភ័យឈររេរា មិនចង់ចេញពីក្នុងសាលាដំបូងឡើយ។ ខណៈដែលតារាសម្ដែង មាន​ឈ្មោះជាព្រាននារី លោក ប៉ែន ចំរ៉ុង បានចេញតាមទ្វារក្រោយ អមដោយលោកមេធាវីម្នាក់ និងបងប្រុសរបស់លោក គឺលោក ប៉ែន រស់។

ក្រោយ​ការ​សាកសួរ​ ប្រមាណ​ជាង​២ម៉ោង​រួច​មក​ លោក​ ប៉ែន​ ចំរ៉ុង​ បាន​ផ្តល់​បទ​សម្ភាសន៍ ​ជាមួយ​អ្នក​សារព័ត៌មាន​ ថា​ លោក​ចូល​មក​តុលាការ​ពេល​នេះ​ គឺ​ដើម្បី​ប្តឹង​សុំ​លែងលះ​ភរិយា​ គឺ​ អ្នក​ស្រី​ ភិន​ សុដាលីស ហើយលោកបានប្រគល់រឿងនេះ ឲ្យទៅតុលាការជាអ្នកចាត់ចែងហើយ លោកគ្មានអ្វី​ដែលត្រូវ​​​និយាយទៀតទេ​។ នា​ពេល​ខាងមុខ​ តុលាការ​នឹង​កោះ​ហៅ​រូប​លោក ​ឲ្យ​​ចូល​តុលាការ​ម្ដង​ទៀត​ តែ​ពុំ​ដឹង​ថ្ងៃ​ណា​ប្រាកដ​នោះ​ទេ​ ។

ពេលចេញពីតុលាការ ភិន សុដាលីស បានធ្វើដំណើរចូល ក្នុងឡានយ៉ាងលឿន ជាមួយនឹងទឹកមុខ​ស្រងូតស្រងាត់ ដោយមិនបាននិយាយស្ដី ឬផ្ដល់បទសម្ភាសន៍អ្វី ដល់អ្នកកាសែត​នោះទេ ។

ជាមួយ​គ្នា​នេះ​ មន្ត្រី​តុលាការ​ បានបង្ហើប​ឲ្យដឹងថា​ បច្ចុប្បន្ន​បណ្តឹង​សុំ​លែងលះ​នេះ​ គឺ​​ស្ថិត​ក្រោម​ចំណាត់​ការ​ របស់​លោក​ ពេជ្រ​ វិជ្ជា​ធរ​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

​សូមបញ្ជាក់ថា មុខនឹងចូលមកកាន់សាលាដំបូង រាជធានីភ្នំពេញ តាមការកោះហៅនេះ អ្នកនាង ភិន សុដាលីស បានបញ្ចេញប្រាប់ ពីអារម្មណ៍ឈឺចាប់ ឲ្យមហាជនបានដឹង បន្ទាប់ពីរឿងនេះ បានបែកធ្លាយជាង១ខែមកហើយ ។ ​ជាមួយគ្នានឹងការបញ្ចេញ អារម្មណ៍ឈឺ​ចាប់គួរឲ្យអាណិតនេះ ​ភិន សុដាលីស ​ក៏បានសារភាពថា នាងកំពុងមានកូនក្នុងផ្ទៃ ​ហើយរំពឹងថា ភាពឈឺចាប់នេះ នឹងរសាត់អណ្ដែតចេញពីនាង តាមពេលវេលា ក្នុងពេលឆាប់ៗនេះ។

ក្នុងសារដែល ភិន សុដាលីស បង្ហាញឲ្យមហាជនដឹង ជាលើកដំបូង នៅពេលនេះ នាង​បានសរសេរថា «សុំទោស​ចំពោះការបាត់មុខ តែយ៉ាងណាក៏ដោយ ក៏អរគុណចំពោះការតេ និងផ្ញើរសារលើកទឹកចិត្ត ក៏ដូចជារាល់ comments ទាំងអស់ ។ ខ្ញុំពិតជាសុំទោសណាស់ ដែលខ្ញុំមិនអាចធ្វើការឆ្លើយតប ឬចូលអានភ្លាមៗនៅពេលនោះ ។ អ្នកខ្លះក៏បានធ្វើការតបត ទៅលើ comments និង share អាក្រក់ៗមកលើរូបខ្ញុំ ខ្ញុំពិតជាអរគុណណាស់ អរគុណដែលបានប្រាប់ឲ្យខ្ញុំរឹងមាំ និងអរគុណចំពោះការស្រឡាញ់ មកលើកូនរបស់ខ្ញុំ។ ខ្ញុំពិតជាមានសំណាងណាស់ ដែលមានអ្នកទាំងអស់គ្នា នៅក្បែរមិនធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ឯកា!» ។

ស្រីស្រស់ ភិន សុដាលីស បានសសេរបន្តទៀតថា «វាពិតជាគ្រប់គ្រាន់ណាស់ហើយ សម្រាប់ខ្ញុំ ដែលខ្ញុំ និង កូនខ្ញុំត្រូវបានគេស្រឡាញ់បែបនេះ ហើយពួកយើងសង្ឃឹមថា អាចតបស្នងអ្នកទាំងអស់គ្នាវិញ ចំពោះក្តីស្រឡាញ់មួយនេះ ។ អរគុណណាស់ មានតែពេលវេលាទេ ដែលអាចធ្វើឲ្យការឈឺចាប់មួយនេះ ជាសះស្បើយ »៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង