(ភ្នំពេញ)៖ សូមប្រយ័ត្នការលេងតុងទីនទាំងអស់គ្នា! នៅថ្ងៃទី១១ វិច្ឆិកា ២០១៦នេះ ក្នុងភូមិបាយ៉ាប(ក្រុងថ្មី) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលរឿងមេតុងទីនឈ្មោះ មឿន ផល្លី ភេទស្រី អាយុ៤៦ឆ្នាំ មានមុខរបរជាអ្នក លក់ខោអាវ នៅផ្សារឈូកមាស បានបោកលុយជាង២០ម៉ឺនដុល្លារ យកទៅហ៊ឺហាជីវភាពផ្ទាល់ខ្លួន ខណៈ ដែល កូនតុងទីនជាច្រើននាក់ កំកំពុងនាំគ្នាផ្តិតមេដៃប្ដឹងទៅតុលាការ ដើម្បីជួយរកយុត្តិធម៌។

កូនតុងទីន ដែលរងការចាញ់បោកការលេងតុងទីនមួយនេះ និងភាគច្រើនជាអាជីវករលក់ដូរនៅផ្សារឈូកមាស បានឲ្យដឹងថា មេតុងទីនឈ្មោះ មឿន ផល្លី មានមុខរបរជាអ្នក លក់ខោអាវ នៅផ្សារឈូកមាស បានដើរប្រមូលលុយតុងទីនេះយូរឆ្នាំមកហើយ ហើយក៏បានធ្វើជាមេតុងទីនជាង៥ឆ្នាំមក ហើយដែរ ប៉ុន្តែមិនធ្លាប់មានបញ្ហានោះទេ គឺទើបតែមួយរយះចុងក្រោយនេះស្រាប់តែមានបញ្ហា ព្រោះរាល់ពេល កូនតុងទីនដែលចង់ដេញ ដេញមិនបានព្រោះការឡើងថ្លៃ ជាបន្តបន្ទាប់ ពោលគឺមេតុងទីន មឿន ផល្លី រូបនេះ បានដាក់ការខ្ពស់ ប្រមូលយកខ្លួនឯង ហើយបើអ្នកដែលដេញបានក៏មិនព្រមប្រមូលលុយឲ្យគេដែរដោយយក លេសនេះលេសនោះមិនចេះអស់។ កូនតុងទីនខ្លះអាចដេញបានលុះត្រាតែអោយលុយ មេ ៣០ម៉ឺនរៀលទើបមេ ប្រមូលអោយ។

តាមតួលេខកូនតុងទីដែលមកផ្តិតមេដៃម្សិលម៉ិញ ១៨នាក់ សរុបជាទឹកប្រាក់ជាង ២០ម៉ឺនដុល្លារ ដោយឡែក កូនតុងទីនប្រមាណជាង ៤០០នាក់ផ្សេងទៀត មិនទាន់មកផ្តិតមេដៃ នៅឡើយដូច្នេះ មិនទាន់អាចសន្និដ្ឋានតួ លេខនៃចំនួនទឹកប្រាក់ដែលមេតុងទីន ឈ្មោះ មឿន ផល្លី ឆបោកយកទៅនៅឡើយ។

កូនតុងទីន បានបន្តទៀតថា កាលពពីជាងមួយសប្តាហ៍មុន មេតុងទី ឈ្មោះ មឿន ផល្លី បានប្រាប់ថាខ្លួនមានជម្ងឺ ត្រូវ ទៅសម្រាកព្យាបាលនៅប្រទេសវៀតណាម ហើយត្រូវត្រឡប់មកវិញនៅថ្ងៃទី ៧ វិច្ឆិកា ២០១៦ តែរហូត ដល់ថ្ងៃទី ១១ វិច្ឆិកា ២០១៦ មិនឃើញត្រឡប់មកវិញ ដោយចាក់សោទ្វារផ្ទះចោល ហើយកូនប្រុសស្រីទៀត ក៏បានចាក់ចេញអស់ដែរ។ ចំណែកប្តីជាមន្តីយោធានៅឯស្រុកកោះធំ ខេត្តកណ្តាលក៏បានគេចខ្លួនបាត់ដែរ ជាពិសេសទាំងលេខទូរស័ព្ទ និង Account Facebook គឺបិតទាំងអស់ ទើបមានការភ្ញាក់ផ្អើល និងនាំគ្នាមកដាក់ពាក្យបណ្តឹង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី