CamNews

គ្រោះថ្នាក់អីក៏សហាវម្ល៉េះ មើលតែនៅក្នុងរឿងចិនទៅហើយ ការពិតនៅស្រុកខ្មែរទេ!

(ក្រចេះ​)៖ ​គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់មួយ បានបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ តាម​បណ្ដោយផ្លូវ​ជាតិ​លេខ​៧ ​ត្រង់ចំណុច​ភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលបាន​បង្ក​ឡើង​រវាង​រថយន្តសាំយ៉ុងមួយគ្រឿង បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត។

​លោក ​ចាន់ ​ធី ​នាយផ្នែក​ចរាចរ​ណ៍​ស្រុក​ចិត្រ​បុរី ​បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះជាអ្នកបើកបរម៉ូតូ ឈ្មោះ អ៊ុក ហួង អាយុ៧១ឆ្នាំ រស់នៅភូមិកាទ្រីង សង្កាត់អូរឫស្សី​ ក្រុងក្រចេះ ចំណែកអ្នកបើកបររថយន្ត (អ្នកបង្ក) បានរត់គេចខ្លួនបាត់ស្រមោល​បន្សល់ទុករថយន្តនៅកន្លែង។

លោកនាយ​ផ្នែក​ចរាចរ​ណ៍​ស្រុក​ចិត្រ​បុរី​បាន​បន្តថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​បានបត់ចូលហាងបាយ អូននាង ក៏បុកម៉ូតូដែលជិះបញ្ច្រាស់ទិសគ្នា បណ្តាលមនុស្សស្លាប់ម្នាក់តែម្ដង។

បន្ទាប់មក​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី​បាន​យក​រថយន្ត​នឹងម៉ូតូទៅរក្សារទុក​នៅអធិការដ្ឋាននរគបាលស្រុកចិត្របុរី រងចាំការដោះស្រាយនៅពេលក្រោយ ចំណែកសាកសពជងរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​