CamNews

ដីឡូតិ៍ពុះលក់ក្នុងតំបន់គម្រោងអភិវឌ្ឍន៍ទេសចរណ៍ ខេត្តកំពត កំពុងមានសន្ទុះនៃការលក់

(កំពត)៖ ដីឡូតិ៍សម្រាប់លក់ស្ថិតនៅទីតាំង គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ក្រុងកំពតថ្មី ក្បែរឆ្នេរសមុទ្រ ដែលជាតំបន់ដែល មានសក្តានុពលជាងគេ នាពេលអនាគត ហើយដីឡូតិ៍ក្នុងតំបន់នេះបច្ចុប្បន្ន កំពុងមានសន្ទុះនៃការលក់គួរឱ្យកត់សម្គាល់ ។

ក្រុមហ៊ុន Cambodia Angkor Real Estate ដែលមានបទពិសោធន៍លើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាជិត២ទសវត្សន៍ ជាភ្នាក់ងារឈរលក់នៃគម្រោងដីឡូតិ៍នេះ ។

​ទន្ទឹមនឹងនោះ​ លោក ​ថោង ខុន​ រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍ក៏ធ្លាប់​បាន​ថ្លែងផងដែរថា​ គម្រោងសាងសង់​កំពង់ផែ​ទេសចរណ៍​គឺ​ក្រោមគម្រោង ​កម្ចី​ថវិកា​ ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) មាន​ទឹកប្រាក់​ចំនួន​១៨លាន​ដុល្លារ​អាមេរិកដែល​ ចំណុច​ទីតាំង​សាងសង់​ផែ នេះ​ស្ថិតនៅ​បឹង​រូង​មួយ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​ មាន​ចម្ងាយ​​ ៥គីឡូម៉ែត្រ ពី​ទីរួម​ខេត្ដ​ ដែល​ទីតាំង​នេះ​បាន ភា្ជ​ប់​ទៅ​ប្រព័ន្ធ​ដឹកជញ្ជូន​ទេសចរណ៍​ពី ប្រទេស​នានា​ជាប់​ជាមួយ​ប្រទេស​កម្ពុជា ដូចជា ខេត្ដ​ហា​ទៀង​ ប្រទេស វៀតណាម និង​កោះ​ភាគខាងត្បូង​នៃ ប្រទេស​ថៃ​ដែលជា​ទីតាំង​ទេសចរណ៍សំខាន់នៅក្នុងតំបន់​។ អនាគត​យើង​នឹង​ប្រែ ក្លាយ​ខេត្ដ​កំពត​ពីខេត្តដែល​ភ្ញៀវ​ឆ្លងកាត់​ទៅជា ខេត្ដ​ភ្ញៀវ​ស្នាក់នៅ​  ពិសេសជា​ខេត្ដ​ទាក់ទាញ ភ្ញៀវទេសចរ​មួយ​ដែល​គេ​គិតថា ត្រូវ ទាមទារ​មាន​ការបើក​ច្រករបៀង​ឱ្យបាន​ច្រើន​ថែមទៀត។

លោករដ្ឋមន្ត្រីបន្តថា អនាគត​ខេត្ដកំពត​ពី​ខេត្ដ​អត់​ឆ្នេរ​ខ្សាច់​ឱ្យទៅជាខេត្ដ​មាន​ឆ្នេរ​ខ្សាច់​សម្រាប់​ភ្ញៀវ​ទេសចរណ៏លេង កម្សាន្ដ​។

ក្រុមហ៊ុនវិនិយោគិនអន្តរជាតិ ដែលមានឈ្មោះថា Pallas Group  ដែលជាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ នឹងចាប់ផ្ដើមសាងសង់ គម្រោងអភិវឌ្ឍន៍តម្លៃជាង ២៣.២ ពាន់លានដុល្លារអាមេរិក នៅក្នុងខេត្តកំពត ដែលគម្រោងនេះគ្រោងចាប់ផ្ដើមនៅខែមីនា ឆ្នាំ២០១៧ខាងមុខនេះ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។

គម្រោងអភិវឌ្ឍន៍ដ៏ធំនេះ មានឈ្មោះថា French Riviera Marina ដែលនឹងត្រូវបានអភិវឌ្ឍ នៅក្នុងខេត្តកំពត និងខេត្តកែបផងដែរ​ ហើុយគម្រោងអភិវឌ្ឍន៍ដ៏ធំនេះ ចែកជាពីរផ្នែក មួយគឺគម្រោងនៅក្នុងកំពត ក្រុមហ៊ុន នឹងធ្វើការវិនិយោគលើផ្ទៃដីចំនួន៤,១៥៨ ហិកតាហើយមួយទៀត គម្រោង ក្នុងខេត្តកែប ដែលនឹងវិនិយោគលើផ្ទៃដីចំនួន១៤៤ ហិកតា។

គម្រោងអភិវឌ្ឍន៍នេះ រួមមានការសាងសង់ជា តំបន់រស់នៅ តំបន់ធុរកិច្ច តំបន់ទេសចរណ៍ អគារលំហែកាយ ដូចជាស្ទូឌីយោ ខ្សែភាពយន្ត និងមជ្ឈមណ្ឌលជិះសេះជាដើម។

លើសពីនេះ គម្រោង French Riviera Marina នៅខេត្តកំពត នឹងផ្តល់ជូននូវតំបន់ឧទ្យាននៅតាមសមុទ្រដ៏មានសុវត្ថិភាព ដែលក្នុងនោះរួមមាន សណ្ឋាគារ ភូមិគ្រឹះ ផ្ទះល្វែង ឧទ្យានសំរាប់លេងទឹក ឆ្នេរសមុទ្រសិប្បនិម្មិត  និងឆ្នេរសមុទ្រឯកជន ទីលានវាយកូនហ្គោល  កំពង់ផែសំរាប់លំហែកម្សាន្ត ឧទ្យានសំរាប់លេងកម្សាន្ត  ហាងលក់សំលៀកបំពាក់ និងកន្លែងជាច្រើនទៀត ។ ជាពិសេស គម្រោងនេះក៏នឹងមានសាលារៀន និងមជ្ឈមណ្ឌលកីឡា ហើយតំបន់នេះ នឹងត្រូវតភ្ជាប់គ្នាទៅវិញទៅមកដោយព្រែក និងរថយន្តខ្សែកាប។

តាមរយៈគម្រោងនេះ នឹងផ្ដល់ការងារជាង ៥ម៉ឺនកន្លែងក្នុងអំឡុងពេលសាងសង់ ហើយនៅពេលសាងសង់រួចរាលននឹងផ្ដល់ការងារដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា នៅពេលដែល គម្រោងនេះ ត្រូវបានបញ្ចប់នឹង ដាក់ឲ្យដំណើរការជាផ្លូវការ វានឹងក្លាយទៅជា គោលដៅជាអន្តរជាតិ សម្រាប់ការរស់នៅ សម្រាប់ការធ្វើធុរកិច្ច ទេសចរណ៍ និងការផលិតខ្សែភាពយន្ត ហើយក្រុមហ៊ុន Pallas Group ក៏មានគម្រោងវិនិយោគនៅក្នុងខេត្តសៀមរាបផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី