CamNews

បុរសវ័យចំណាស់ ប្រឹងរួមភេទខ្លាំងពេក រហូតដាច់ខ្យល់ស្លាប់

ព្រៃវែង ៖ បុរសវ័យ៥៩ឆ្នាំម្នាក់ ជាអតីត ជំនាញការវៀតណាម ដែលមានប្រពន្ធនិង កូន៤នាក់ធំក្ដីទៅហើយនោះ បានលួចទៅរួម ភេទ ជាមួយស្ដ្រីម្នាក់នៅភូមិជាប់គ្នានៅ កណ្ដាល វាលស្រែរហូតដាច់ខ្យល់ស្លាប់ព្រោះ តែប្រឹងខ្លាំងពេក ហើយប្រើថ្នាំជំនួយទៀត ផង នៅពេលរួមរក្ស ។

សពរបស់បុរសរូបនេះ ត្រូវបានប្រជាពល រដ្ឋប្រទះឃើញនៅលើភ្លឺប្រឡាយចិន ជិត ភូមិអង្គទ្រេត ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង នៅវេលាម៉ោងជាង៧ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ ។

ស្នងការរងនិងជាប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល ខេត្ដព្រៃវែង លោកសេង សុភក្ដ្រ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថាជន រងគ្រោះដែលបាត់បង់ជីវិតផ្ដើមចេញពីការ រួមភេទខ្លាំងពេកឈ្មោះឡេ វ៉ាន់ថន អាយុ ៥៩ឆ្នាំ រស់នៅភូមិស្វាយអន្ទរ២ ឃុំស្វាយ អន្ទរ ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង ។

មូលហេតុដែលសមត្ថកិច្ចរបស់លោក ហ៊ានសន្និដ្ឋានយ៉ាងដូច្នេះ ដោយសារតែនៅ កន្លែងកើតហេតុ ស្ថិតនៅលើភ្លឺប្រឡាយចិន សមត្ថកិច្ចបានរកឃើញថ្នាំមួយគ្រាប់ប្រភេទ សេ៤០០ ស្រោមអនាម័យ ព្រមទាំងការ ពិនិត្យកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យ នៅលើចុងលិង្គរបស់ជនរងគ្រោះមានប្រឡាក់ ទឹកកាម ដូច្នេះមូលហេតុនៃការស្លាប់គឺជា ការរួមភេទ ដោយហួសកម្លាំងមានប្រើថ្នាំ ជំនួយនិងដោយវ័យចំណាស់ ។

ស្នងការរងនគរបាលរូបនេះបាននិយាយ ថា ជនរងគ្រោះមានប្រពន្ធនិងកូន៤នាក់ធំៗ ដឹងក្ដីអស់ហើយ ប៉ុន្ដែបានទៅលួចទំនាក់ទំនង ជាមួយនារីម្នាក់នេះ ដែលមានប្ដីរួចហើយដែរ ហើយមុនពេលកើតហេតុ ជនរងគ្រោះបាន ជិះម៉ូតូតែម្នាក់ឯងទៅរកនាងរហូតមកណាត់ជួបគ្នានៅលើភ្លឺប្រឡាយរួចរួមភេទតែម្ដង ។

បើតាមលោកសេង សុភក្ដ្រ ពីដំបូងម្ចាស់ ដើមបណ្ដឹងដែលជាប្រពន្ធនិងបងប្អូនរបស់ ជនរងគ្រោះបានប្ដឹងសមត្ថកិច្ចថា ជនរង គ្រោះត្រូវចោរប្លន់យកចិញ្ជៀនត្រាជាង១ ដំឡឹង និងដាក់ថ្នាំសណ្ដំជាដើម ពេលនោះធ្វើ ឱ្យសមត្ថកិច្ចមានការឈឺក្បាល ហើយឈាន ទៅដល់ការស៊ើបអង្កេតតាមជំនាញរបស់ ខ្លួន ។

ក្រោយពីពិនិត្យនៅកន្លែងកើតហេតុនិង តាមរយៈការធ្វើកោសល្យវិច័យរបស់គ្រូពេទ្យ ព្រមទាំងការសួរនាំបុរសម្នាក់ ដែលជាអ្នក ទូរស័ព្ទទៅប្រាប់សមត្ថកិច្ចពេលឃើញសពជន រងគ្រោះនោះ គឺបុរសម្នាក់នេះបានសារភាព ថា ខ្លួនត្រូវបាននារីម្នាក់នៅក្នុងភូមិពឹងឱ្យ ជួយតេទៅសមត្ថកិច្ចប្រាប់ពីស្ថានភាពជនរង គ្រោះ ដោយសារតែនាងដឹងថា គាត់មិនស្រួល ខ្លួនក្រោយពេលរួមភេទរួច ។

ស្នងការរងនគរបាលរូបនេះបានបញ្ជាក់ ទៀតថា នៅពេលទទួលបានចំលើយពីបុរស រូបនេះ សមត្ថកិច្ចក៏បានឈានទៅធ្វើការសួរ នាំនារីដែលមានវ័យ៣០ឆ្នាំ ទើបនាងព្រម ឆ្លើយការពិតថា បានរួមរក្សជាមួយជនរង គ្រោះយ៉ាងពិតប្រាកដ ទើបធ្វើឱ្យភរិយានិង បងប្អូនជនរងគ្រោះអស់ចិត្ដតែម្ដង ។

បច្ចុប្បន្នក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចក៏បានប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ផ្ដល់សិទ្ធដោយ៖ ដើ​មអម្ពិល