CamNews

អតីត​ខ្សែ​ប្រយុទ្ធ Shevchenko ត្រូវ​បាន​តែង​តាំង​​ជា​​គ្រូ​​បង្វឹក ដឹក​​នាំ​​ជម្រើស​ជាតិ​អ៊ុយ​ក្រែន

(ក្រុងកៀវ)៖ អតីតកីឡាករខ្សែប្រយុទ្ធពិភពលោក Andriy Shevchenko ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ប្រទេសអ៊ុយក្រែន សម្រេច​តែង​តាំង​ជា​គ្រូ​បង្វឹក​បង្គោល​ដឹក​នាំ​ជម្រើស​ជាតិ​ចាប់​ពី​ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦ នេះតទៅ បន្ទាប់ពីបុរសវ័យ៣៩ឆ្នាំ​រូប​នេះ បាន​ចូល​និវត្តន៍​ពី​កីឡាករ​អាជីព​ក្នុង​ឆ្នាំ​២០១២​​មក ជំនួស​​កៅ​​អី​​គ្រូ​​បង្វឹក Mykhaylo Formenko ដែលត្រូវ​បាន​បញ្ចប់​តួ​នា​ទី ក្រោយ​ជ្រុះ​ចេញ​ពី Euro 2016 នៅ​បារាំង​ពី​ក្នុង​ពូល​។

សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា អតីតកីឡាករខ្សែប្រយុទ្ធក្លឹបអាជីព AC Milan របស់អ៊ីតាលី និងក្លឹបតោខៀវ Chelsea របស់អង់គ្លេសខាង​លើ​នេះ ពុំ​ធ្លាប់​មាន​បទ​ពិសោធន៍​ជា​គ្រូបង្វឹកម្តងណាទេពីមុនមក ជាមួយនឹងការធ្លាប់ចូល លេងឲ្យក្រុមជម្រើសជាតិអ៊ុយក្រែនបាន ១១១ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ៤៨​គ្រាប់ មុន​ការ​សម្រេច​ចូល​និវត្តន៍​ជា​ផ្លូវ​ការ​នៅ​ក្រោយ​បញ្ចប់​ព្រឹត្តិ​ការណ៍ Euro 2012 ដែល​អ៊ុយ​ក្រែន និង​ប៉ូឡូញ​បាន​ធ្វើ​ម្ចាស់​ផ្ទះ​រួម​។

ក្នុងការឡើងតំណែងជាគ្រូបង្គោលនេះដែរ អតីតកីឡាករខ្សែការពារអ៊ីតាលី Mauro Tassotti ក៏ត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹក Shevchenko ដើម្បី​ដឹក​នាំ​អ៊ុយ​ក្រែន លេង​ក្នុង​វគ្គ​ជម្រុះ​នៃ World Cup 2018 នៅរុស្ស៊ីនាពេល ខាងមុខ ចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០១៦ ត​ទៅ​ហើយ​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង