អវកាស៖ ព្រះច័ន្ទ ជាវត្ថុដ៏មានគុណបំផុត សម្រាប់ជីវិតនៅលើផែនដី ដោយយើងអាច និយាយបានថា អ្វីៗគ្រប់ យ៉ាងនៅលើផែនដីនេះ គឺព្រះច័ន្ទ បានរួមចំណែកយ៉ាងធំ ក្នុងការ បង្កើតឡើង ដោយប្រយោល។ តើនឹងមានរឿង អ្វីកើតឡើង ប្រសិនបើព្រះច័ន្ទ ស្រាប់តែបាត់ ខ្លួនភ្លាមៗ ពីផ្ទៃមេឃរបស់យើង។

ចំពោះចម្លើយ គឺយើងសូមធ្វើការបកស្រាយជារួមដូចទៅ៖
១. ព្រះច័ន្ទ វិលជុំវិញផែនដី តែមិនវិលជុំវិញខ្លួនឯងនោះទេ ដូច្នេះយើងអាចមើលឃើញតែផ្នែកមួយចំហៀងប៉ុណ្ណោះ របស់វា ពេលច័ន្ទពេញបូរមី។ ទំនាញរវាងព្រះច័ន្ទ នឹងផែនដី បានបង្កើត ឡើងជាបាតុភូតទឹកជោរ និង នាច ជាទៀតទាត់ ដែលបង្កភាពងាយស្រួលដល់ជីវៈចំរុះក្នុង សមុទ្រ អាចកកើតឡើងបាន។

ប្រសិនបើបាត់ ព្រះច័ន្ទភ្លាមៗ ប៉ុន្មាននាទីបន្ទាប់ពីនោះ រលកយក្សស៊ូណាមិធំៗ នឹងអាចកើត ឡើង ហើយប្រទេស នៅជាប់សមុទ្រទាំងអស់លើលោក នឹងទទួលរងការគម្រាមកំហែង ឬ អាចវិនាសសាបសូន្យ។ បន្ថែមពីនេះទៀត ភ្នំភ្លើងស្លូតៗជាច្រើន នឹងប្រែជាមានសកម្មភាព ឡើងវិញយ៉ាងខ្លាំងក្លា ដោយសារតែបាត់បង់ទំនាញរវាងព្រះច័ន្ទ និង ផែនដី។

២. ទំនាក់ទំនង ដោយសារវត្តមានរបស់ព្រះច័ន្ទ បានរក្សាលំនឹង រវាងប៉ូលខាងជើង និង ខាងត្បូង ដែលអនុញ្ញាតឲ្យ ផែនដី វិលជុំវិញខ្លួនឯងដោយស្មើទិសដៅ ជុំវិញព្រះអាទិត្យ។ ប្រសិនបើបាត់ព្រះច័ន្ទ ផែនដីនឹងលែងមានលំនឹង រវាងប៉ូលខាងជើង និង ខាងត្បូង ហើយអាច ផ្លាស់ប្តូរ ប៉ូលស្រេចតែចិត្ត ពីជើងទៅត្បូង ឬ ពីលិចទៅកើត ដែលជា ហេតុនាំឲ្យរដូវ ដែលតែង តែទៀតទាត់កាលពីមុនផ្លាស់ប្តូរ និង បង្កឲ្យជីវិតសត្វ និងរុក្ខជាតិ ពិបាកស៊ូទ្រាំ ខ្លាំងណាស់។

៣. យើងនឹងលែងឃើញ វត្ថុដែលតែងតែផ្តល់ពន្លឺភ្លឺ ជាងគេនៅលើផ្ទៃមេឃនោះហើយ ក៏ប៉ុន្តែ វាមិនមែន ជាបញ្ហា សម្រាប់មនុស្សលោកទេ តែវាបញ្ហាសម្រាប់ពពួកសត្វ ដែលចរយាត្រា រកចំណីពេលរាត្រី។ ពួកវានឹងមិនអាចប្រកប ការចិញ្ចឹមជីវិតបានស្រួលទៀតនោះឡើយ។

សរុបសេចក្តីមក ជីវិតមនុស្ស ឬ សូម្បីតែភាពសុខសាន្តរបស់ផែនដី ពិតជាមិនអាចកាត់ផ្តាច់ ពីព្រះច័ន្ទនោះឡើយ។ ដូច្នេះ បណ្តាប្រជាជាតិ មួយចំនួនលើលោក ដែលធ្វើបុណ្យ រំឮកគុណ ដល់ព្រះច័ន្ទនោះ គឺជារឿងត្រឹមត្រូវបំផុត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល