CamNews

សេដ្ឋកិច្ចប្រទេសបារាំង នឹងងើបឡើងវិញ យ៉ាងឆាប់រហ័ស ក្រោយធ្លាក់ចុះយ៉ាងគំហុក

ការរីករាលដាលនៃវីរុសខូរ៉ូណា  បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសបារាំង ធ្លាក់ចុះយ៉ាងគំហុក  នៅពាក់កណ្ដាលឆ្នាំដំបូង ២០២០ នេះ  ប៉ុន្ដែប្រទេសនេះ  ត្រៀមនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនងើបឡើងវិញយ៉ាងឆាប់រហ័ស  ។  នេះបើយោងតាមការឱ្យដឹងរបស់ទីភ្នាក់ងារស្ថិតិជាតិរបស់បារាំង ។

វិទ្យាស្ថានជាតិស្ថិតិ និងការសិក្សាពីសេដ្ឋកិច្ចបារាំង  បានប៉ាន់ប្រមាណថា  សេដ្ឋកិច្ចរបស់ប្រទេសនេះ  នឹងធ្លាក់ចុះត្រឹម ៩ % នៅឆ្នាំនេះ ។  ខណៈដែលការប៉ាន់ប្រមាណនេះ នៅតែបង្ហាញអំពីការធ្លាក់ចុះជាបណ្ដោះអាសន្នក្ដី ក៏វានៅតែមិនអាក្រក់ដុនដាបដូចការព្យាករណ៍អំពីការធ្លាក់ចុះរហូតដល់ ១១ % នៅក្នុងគម្រោងថវិកា ឆ្នាំ២០២០ របស់រដ្ឋាភិបាល ដែលត្រូវបានពិនិត្យឡើងវិញដែរ ។

នាពេលថ្មីៗនេះ គណៈកម្មការអឺរ៉ុប  បានព្យាករណ៍ថា  ក្នុងចំណោមសេដ្ឋកិច្ចតំបន់អឺរ៉ុប  បារាំង អ៊ីតាលី និងអេស្ប៉ាញ  គួរតែព្យាយមខ្លាំងបំផុត ក្នុងការទប់ស្កាត់ការងើបឡើងវិញនៃជំងឺខូវីត១៩  ។

ប្រទេសបារាំង បានរាយការណ៍ ករណីឆ្លងវីរុសខូរ៉ូណាជាង ២០៦,០០០  ករណី ដោយមានអ្នកស្លាប់ ពាក់ព័ន្ធនឹងជំងឺខូវីដ ១៩ នេះ  មានចំនួន ២៩,៩៣៦  នាក់  ។ នេះបើយោងតាមការឱ្យដឹងរបស់សាកលវិទ្យាល័យ  Johns Hopkins ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC