Mark Zuckerberg និងក្រុមការងារទើបតែបានប្រកាសថា ចាប់ពីពេលនេះ អ្នកប្រើប្រាស់ អាច
ប្រើកម្មវិធីផ្ញើសារ SMS នៅលើ Messenger របស់ Facebook។ កម្មវិធីនេះ បានត្រឡប់មកវិញ
បន្ទាប់ពីត្រូវបំបាត់ចោលជិត ៤ឆ្នាំ។

កម្មវិធី SMS របស់ Facebook Messenger អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ផ្ញើសារស្ទើរគ្រប់ប្រភេទ
រួមមានសារជារូប ជាវីដេអូ ជាអក្សរ ជាសម្លេង។ ក្រៅពីនេះ អ្នកប្រើប្រាស់ក៏អាចផ្ញើទាំងទីតាំង
ផងដែរ។ ប៉ុន្ដែ សម្រាប់សារជារូប GIF និងប្រភេទសារដែលស្មុគស្មាញជាងនេះ នឹងត្រូវការ
ពេលវេលាយូរបន្តិចទៀត ទើបវាមានវត្តមាននៅលើឧបករណ៍ផ្ញើសាររបស់ Facebook។

យោងតាមការប្រកាសពី Facebook អ្នកប្រើប្រាស់អាចនឹងទុកចិត្តបានចំពោះសុវត្ថិភាព ព្រោះ
ថា បណ្ដាញសង្គមមួយនេះនឹងមិនរក្សាទុកនូវសារណាមួយរបស់អ្នកប្រើប្រាស់ ទៅក្នុងប្រព័ន្ធ
នោះទេ។ ជាងនេះទៀត អ្នកប្រើប្រាស់ក៏អាចសម្គាល់បាននូវប្រភេទ សារ ខណៈដែលសារ
ទិន្នន័យប្រភេទចាស់មានពណ៌ទឹកសមុទ្រ ឯសារប្រភេទ SMS មានពណ៌ស្វាយ។

ដើម្បីអាចប្រើកម្មវិធី SMS នៅលើ Messenger អ្នកប្រើប្រាស់ត្រូវចូលទៅក្នុង App ហើយចុច
Setting រួចអូសចុះក្រោម និងជ្រើសរើស tab SMS ហើយថិចលើ “Default SMS app” ដើម្បី
ដំណើរការកម្មវិធី។ ក៏ប៉ុន្តែ កម្មវិធីផ្ញើសារខាងលើនេះ ទើបតែមាននៅក្នុងតំបន់មួយចំនួនតែ
ប៉ុណ្ណោះ។

ប្រែសម្រួល ៖ បុត្រា