កំពង់ចាម ៖ ករណីនឹកស្មានមិនដល់មួយ បានបណ្ដាល ឱ្យបុរសមេជាង សំណង់ម្នាក់ ដួលស្លាប់ភ្លាមៗ ក្រោយពីផ្លែម៉ូទ័រ បានបែក ខ្ទាតជុងចំក ខណៈដែលជនរងគ្រោះកំពុង យកម៉ូទ័រកាត់ដែក នៅការដ្ឋានសំណង់មួយ កន្លែង ស្ថិតនៅភូមិត្នោតក្រោម ឃុំឫស្សី ស្រុក ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម កាលពី វេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះរួម ជាមួយដៃគូរបស់ខ្លួនម្នាក់ទៀត ដែលមាន ស្រុកកំណើត នៅឯខេត្ដស្វាយរៀង បានមក ធ្វើសំណង់នៅចំណុចកើតហេតុខាងលើក៏ជួប ឧប្បត្ដិហេតុមួយនេះគួរឱ្យរន្ធត់យ៉ាងខ្លាំងបាត់ បង់ជីវិតក្នុងថ្លុកឈាមតែម្ដង ។

មន្ដ្រីនគរបាលប៉ុស្ដិ៍បានបញ្ជាក់ថា ជនរង គ្រោះ ត្រូវបានស្គាល់ឈ្មោះសាត អាយុ៣៨ ឆ្នាំ ហើយបច្ចុប្បន្នបាននឹងកំពុងទំនាក់ទំនង ទៅក្រុមគ្រួសាររបស់ខ្លួននៅឯខេត្ដស្វាយ រៀង ដើម្បីមកទទួលយកសពទៅធ្វើបុណ្យ តាមប្រពៃណី ។

តាមការឱ្យដឹងពីមន្ដ្រីនគរបាលដដែល បន្ទាប់ពីទទួលបានព័ត៌មាននៃគ្រោះថ្នាក់សង្គម មួយនេះ សមត្ថកិច្ចបានចុះទៅពិនិត្យសាក សព និងសួរពីដំណើររឿង ហើយអះអាងថា ជាករណីគ្រោះថ្នាក់ដោយខ្លួនឯងដោយពិត ប្រាកដមែន ។

តាមរយៈគ្រោះថ្នាក់មួយនេះ អាចជាសា មួយផ្ញើទៅកាន់ជាងសំណង់ទាំងឡាយ ត្រូវ មានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលកំពុង ស្វានដែកឬកាត់ដែក ខ្លាចផ្លែស្វានទាំងនោះ បែកជាបំណែកខ្ទាតមកចំខ្លួន ប៉ះពាល់ដល់ ជីវិត ដូចក្នុងរូបភាពខាងលើនេះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល