(ភ្នំពេញ)៖ បុរសជាប្ដីចិត្តខ្មៅម្នាក់ បានប្រើអំពើហិង្សា យកដំបងវាយទៅលើប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យរងរបួសជាំភ្នែករហូតនាង អត់ទ្រាំនិងទង្វើរបស់ប្ដី ក៏ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ស្រាប់តែបែកធ្លាយរឿងថា ជាមនុស្សប្រើប្រាស់គ្រឿងញៀននិងបានសម្លាប់មនុស្ស ថែមទៀតផង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចផ្សារលិច ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ថា បុរសត្រូវជាប់សង្ស័យប្រើហិង្សា និងពាក់ព័ន្ធករណីឃាតុកម្មសម្លាប់មនុស្ស មានឈ្មោះ ណាល់ សំណាង អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះ ហ៊ូ សានី អាយុ២០ឆ្នាំ មានស្រុកកំណើតស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ប្ដីប្រពន្ធទាំងពីរនាក់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសង្កាត់កើតហេតុខាងលើ។ ស្ត្រីរងគ្រោះជាប្រពន្ធបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ប្តីរបស់ខ្លួនបានមកសុំលុយ តែប្រពន្ធមិនអោយទើបក្លាយជាហិង្សា ខណៈបុរសជាប្ដីបានប្រមាថ ប្រពន្ធរបស់ខ្លួនរហូត គំរាមដោយយកដំបងមកវាយលើនាង បណ្ដាលឲ្យរងរបួសជាំភ្នែក ឈឺពេញខ្លួនទាំងសរសៃខ្ចី។
ស្ត្រីរងគ្រោះជាប្រពន្ធបានប្រាប់សមត្ថកិច្ចទៀតថា ដោយអត់ទ្រាំ និងការឈឺចាប់ប្ដីធ្វើ បាបមិនបានក៏សម្រេចចិត្តប្ដឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនតែម្ដងទៅ។ មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន បុរសជាប្ដីមកធ្វើការសាកសួរពាក់ព័ន្ធ ករណីប្រើហិង្សានេះ ស្រាប់តែបុរសជាជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានសម្លាប់មនុស្ស២ករណីមកហើយ ដោយលើកទី១ បានប្រព្រឹត្ត នៅខេត្តរតគិរី និងលើកទី២ បានប្រព្រឹត្ត នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីរយះពេលកន្លងមក។
មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យ រូបគេគឺជាអ្នកប្រើប្រាស់គ្រឿងញៀន ជាយូរឆ្នាំមកហើយ ដោយឡែកជនរងគ្រោះ ដែលត្រូវជនសង្ស័យសម្លាប់នោះព្រោះតែជនត្រូវជាប់សង្ស័យ បានពឹងពាក់ឲ្យជួយទិញ គ្រឿងញៀនជក់ ប៉ុន្តែជនរងគ្រោះ មិនបានយកលុយទៅទិញគ្រឿងញៀនទេ និងស៊ីដាច់លុយនោះ ទើបបុរសជាជនសង្ស័យបានយក កាំបិតប៉័ងតោ ទៅកាប់ជនរងគ្រោះជិតដាច់ក ចេញពីស្មារ បណ្ដាលឲ្យ ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។
មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានបន្តថា បច្ចុប្បន្នជនសង្ស័យ រួមនិវត្ថុតាងត្រូវបានបញ្ជូនទៅ ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ ដើម្បីរៀបចំកសាងសំណុំរឿង ចាត់ការបន្តទៅអយ្យការសាលាដំបូង រាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី