CamNews

ប្រព័ន្ធទូរស័ព្ទនៅអាមេរិច រំលឹកដល់ការឈប់លក់ Note 7 ទាំងស្រុង បន្ទាប់ពីស្មាតហ្វូននេះ នៅតែមានផ្ទុះឆេះ

យោងតាមប្រភពព័ត៌មាន Bloomberg ដែលទើបតែធ្វើការចុះផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា​ប្រព័ន្ធទូរស័ព្ទចល័ត AT&T នៅសហរដ្ឋអាមេរិច កំពុងតែរំលឹកគិតដល់ កាឈប់លក់ទាំងស្រុង​តែម្តង នូវស្មាតហ្វូន Galaxy Note 7 បន្ទាប់ពីមាន Note 7 មួយគ្រឿង ដែលបានប្តូរថ្មីទៅហើយ នៅតែផ្ទុះឆេះ​ក្នុងដំណើរហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airline។

បច្ចុប្បន្ន AT&T ក៏បានចាប់ផ្តើមឲ្យអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្តូរ Note 7 ទៅបណ្តាស្មាតហ្វូនស៊េរីផ្សេង​ទៀត បើសិនជាពួកគេចង់ ប៉ុន្តែក្រុមហ៊ុននៅមិនទាន់និយាយអ្វីជាផ្លូវការ ពាក់ព័ន្ធបញ្ហាឈប់លក់ Note 7 នោះទេ។ ច្បាស់ណាស់ដែលថា ករណីផ្ទុះឆេះដែលបានកើតឡើងកាលពីដើមសប្តាហ៍នេះ បានធ្វើឲ្យ​បណ្តាដៃគូរសហការរបស់ Samsung មានការព្រួយបារម្ភ។ ពួកគេបានប្រឈមមុខនឹងការប្រមូលចូល​វិញលើកទីមួយម្តងហើយ ហើយវាពិបាកនឹងទទួលយកបានណាស់ បើសិនជាមានការប្រមូលចូល​ជា​លើកទីពីរទៀត។ បើសិនជាប្រព័ន្ធទូរស័ព្ទចល័ត AT&T ពិតជាដាក់ចេញនូវសេចក្តីសម្រេចខាងលើ (ឈប់លក់ Note 7 ទាំងស្រុង) មែននោះ វាអាចនឹងជះឥទ្ធិពល ធ្វើឲ្យបណ្តាប្រព័ន្ធទូរស័ព្ទផ្សេងៗទៀត ធ្វើតាម ហើយពេលនោះ Samsung មិនមានវិធីណាផ្សេង ក្រៅតែពីឈប់លក់ Note 7 នៅសហរដ្ឋ​អាមេរិច​ឡើយ។ សេចក្តីសម្រេចចុងក្រោយ នឹងត្រូវបាន AT&T ប្រកាសឲ្យដឹងឆាប់ៗ ក្នុងប៉ុន្មានថ្ងៃ​ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ការត្រួតពិនិត្យករណី Note 7 នៅតែផ្ទុះឆេះ បន្ទាប់ពីបានផ្លាស់ប្តូរស្មាតហ្វូនថ្មីរួ​ច​ហើយក៏ដោយនោះ នៅតែកំពុងដំណើរការត្រួតពិនិត្យ និងមិនទាន់ចេញនូវសេចក្តីសម្រេចចុងក្រោយ​នៅឡើយ ថាតើ​វាជាកំហុសស្មាតហ្វូនរបស់ Samsung ឬក៏មិនមែននោះទេ?

- Galaxy S8 អាចនឹងមានកាមេរ៉ាភ្លោះ Sensor ស្គែនក្រយៅ និងប៊ូតុង Home ប្តូរបំពាក់លើអេក្រង់ តែម្តង

ប្រែសម្រួល៖ មង្គល
ប្រភព៖ Bloomberg, Tinhte